ព័ត៌មាន
២៦ ក្រុមចូលរួមប្រជែងជើងឯកកីឡាប៉េតង់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៦
ក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់ ឱ្យកាន់តែមានភាពរីកចម្រើន បង្កើនសក្កានុពលនៅខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាបានរៀបចំប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូលការប្រកួតកីឡាប៊ុល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដើម្បីជំរុញឱ្យការប្រកួតនេះដំណើរការដោយរលូន ដោយទទួលបានក្រុមចូលរួមប្រកួតប្រជែងជើងឯកនៃវិញ្ញាសានីមួយៗមាន២៦ក្រុម។ ការប្រកួតនេះនឹង ចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៦ នៅតាមទីលានប៉េតង់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលជម្រាបជូនថា តំណាងក្លឹបនានា ដែលចូលរួមប្រកួតនេះ ដើម្បីឱ្យបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របតាមលក្ខណៈបច្ចេកទេស គណៈកម្មការរៀបចំការប្រកួតបានស្នើដល់តំណាងក្លឹបទាំងអស់ត្រូវកំណត់អត្តសញ្ញាណកីឡាករ កីឡាការិនីប៉េតង់ ជៀសវាងការបន្លំអាយុកីឡាករ ឬនាំកីឡាករពីរាជធានី ឬខេត្តផ្សេងៗក្រៅពីស្ថិតនៅក្នុងខេត្តកណ្តាល។ លោកបន្តថា គោលបំណងនៃការប្រកួតនេះ គឺធ្វើឡើងស្របតាមផែនការអភិវឌ្ឍរបស់មន្ទីរអប់រំខេត្តកណ្តាល ដើម្បីផលិតធនធានឆ្នើមៗលើប្រភេទកីឡាប៊ូល និងប៉េតង់ប្រចាំខេត្ត ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
បន្ថែមពីលើនេះ លោក ពៅ វណ្ណា ចាត់ទុកថា តាមរយៈការប្រកួតនេះនឹងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាស្វែងរកធនធានថ្មីៗប្រចាំខេត្តកណ្តាលឱ្យកាន់តែសម្បូរបែប និងគុណភាព សម្រាប់បំពេញបន្ថែមដល់សហព័ន្ធជាតិ ក្នុងការបំពាក់បំប៉ន ហ្វឹកហាត់ ដល់កីឡាករ កីឡាការិនី វ័យក្មេង ត្រៀមការប្រកួត យុវជនអាស៊ី និងការប្រកួតសកលវិទ្យាល័យអាស៊ីអាគ្នេយ៍នាពេលខាងមុខ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា គណៈកម្មាធិការបច្ចេកទេស បានដាក់វិញ្ញាសាប្រកួតរួមមាន ៣នាក់ទល់៣នាក់ ផ្នែកវ័យចាស់,វិញ្ញាសាឯក្តជន ផ្នែកយុវជន ផ្នែកនារី និងវិញ្ញាសា២នាក់ទល់ ២នាក់ ផ្នែកវ័យចាស់ និងផ្នែកយុវជន និងផ្នែកនារី៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់