ព័ត៌មាន
ក្រសួងសង្គមកិច្ច៖កម្ពុជាត្រូវការកម្លាំងសេវាសង្គមដើម្បីកសាងសង្គមប្រកបដោយភាពសុខដុម
ឯកឧត្តម ជា សុមេធី លើកឡើងថាកម្ពុជាត្រូវការកម្លាំងសេវាសង្គម ដើម្បីរួមចំណែកដល់ការផ្លាស់ប្ដូរ និងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងផាសុកភាព។ ការលើកឡើងដូចនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ រៀបចំទិវាជាតិសង្គមកិច្ចលើកទី ២ និងទាវាសង្គមកិច្ចពិភពលោកទី១៩ ក្រោមប្រធានបទ “ រួមគ្នាសាងក្ដីសង្ឃឹម និងភាពសុខដុមរមនា” ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា កម្ពុជាពិតជាត្រូវការកម្លាំងសេវាសង្គម ដែលជាអ្នកអាជីពសង្គមកិច្ច អ្នកអាជីពសង្គមកិច្ចរង អ្នក សង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ បម្រើការងារក្នុងស្ថាប័នរាជរដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរ និងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និង ផាសុខភាព ដែលកម្លាំងសេវាសង្គមត្រូវធ្វើការជាមួយប្រជាជន និងសហគមន៍ ជាពិសេសជាមួយប្រជាជន ក្រីក្រ រងគ្រោះ និងងាយរងគ្រោះ រួមមាន៖ កុមារ យុវជន មនុស្សពេញវ័យ ជនពិការ ស្ត្រី មនុស្សវ័យចាស់ គ្រួសារ និងសហគមន៍ ដើម្បីលើកកម្ពស់សុខុមាលភាព ដោះស្រាយបញ្ហាប្រឈម ជំរុញឱ្យមានការផ្លាស់ប្ដូរវិជ្ជមាន និងសមធម៌សង្គម តាមរយៈការផ្ដល់សេវាសង្គមកិច្ច និងការគាំទ្រផ្លូវចិត្ត ផ្លូវកាយ សម្ភារ ការសិក្សាអប់រំ សេដ្ឋកិច្ចសង្គម និងនយោបាយ។
លើសពីការងារនេះ ក្រសួងសង្គមកិច្ច ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦កន្លងទៅ ក៏បានដាក់ចេញនូវការងារអាទិភាពមួយចំនួន រួមមាន៖ ការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនក្រីក្រនឹងគ្រួសារអងហានិភ័យ កម្មវិធីដោះស្រាយបញ្ហាជន អនាថានិងជនវិបល្លាសស្មារតី ការលើកកម្ពស់ការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌អនីតិជន ការ ជំរុញការជ្រើសរើសជនមានពិការភាពចូលបម្រើការងារក្នុងវិស័យរដ្ឋនិងឯកជនតាមអត្រាកំណត់ និងការ កំណត់គោលនយោបាយសម្រាប់ជនរងគ្រោះនិងជនងាយរងគ្រោះ។ បន្ថែមពីនេះក្រសួងនឹងបន្តកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម កំពារសង្គម និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹង ប្រព័ន្ធសន្តិសុខ សង្គមឱ្យកាន់តែរឹងមាំ តាមរយៈ ការធ្វើស្វ័យប្រវត្តិកម្មនៃការបញ្ជូនទិន្នន័យ ជាមួយ នឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងសុក្រឹតភាពទិន្នន័យដោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាគោល ព្រមទាំងផ្តោតលើកម្មវិធីអាទិភាពទាំង៤របស់ក្រសួង ស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងនោះ បានផ្តោតជាសំខាន់លើការរៀបចំយន្តការ និងការអភិវឌ្ឍកម្លាំងសេវាសង្គម នៅកម្ពុជា។
អត្ថបទ៖ គឹមហុក





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់