ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំលើកកម្ពស់គុណភាពផ្លូវ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋនៅទីជនបទ
តាកែវ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការ កំពុងខិតខំស្ថាបនាកែលម្អ ក៏ដូចលើកកម្ពស់ផ្លូវនៅទីជនបទ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋ ដែលមានផ្លូវធ្វើដំណើស្រួល និងងាយដឹកកសិផលទៅកាន់ទីផ្សារ ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំ ប្រវែង៤ ៥០០ម៉ែត្រ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត រួមទាំងមានការស្ថាបនាប្រព័ន្ធលូ និងការជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ នៅឃុំកុមារាជា ស្រុកបាទី អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ “ពង្រឹង ៧០ភាគរយ និងពង្រីក ៣០ភាគរយ” ក្នុងគោលដៅពិនិត្យឡើងវិញ និងកែលម្អនូវសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម បានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ក្នុងនោះមានគោលដៅចម្បងចំនួន៥ រួមមាន៖ ទី១. ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២. ប្រជាជនមានសុខភាពមាំមួន,ទី៣. ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤. គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងទី៥. គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ។
ឯកឧត្តម ប៉ែន ពេជ្រសាលី បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, ទី៣. ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និងទី៥. ការពង្រឹងស្ថាប័ន ។
ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅអមផ្លូវទាំង ២ខ្សែនេះ ជួយថែទាំ និងទប់ស្កាត់ការដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត ខណៈដែលរាជរដ្ឋាភិបាល ក្នុងផ្លូវមួយខ្សែៗ ត្រូវចំណាយថវិកាច្រើន ដើម្បីស្ថាបនា ឬជួសជុលកែលម្អឡើងវិញ ៕
អត្ថបទ បាន សុខរិទ្ធិ










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់