ព័ត៌មាន
កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញឈានមុខគេក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការជាតិកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញ ឈានមុខគេនៅក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការ រួមចំណែកជាតិ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
កញ្ញា Tzeporah Berman បានលើកឡើងថា សន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) ជាគំនិតផ្តួចផ្តើមសកលនិងជាកិច្ចព្រមព្រៀងអន្តរជាតិ។ កញ្ញាប្រធាន FFNPT បានកោតសរសើរកម្ពុជាចំពោះការអនុវត្តជំរុញសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា Tzeporah Berman ស្ថាបនិក បានបញ្ជាក់ថា លទ្ធផលដែលកម្ពុជាសម្រេចបានដោយមានការចូលរួមពីមនុស្សច្រើនលាននាក់ដែលបានអនុវត្តជាក់ស្តែងមិនមែនត្រឹមតែជាទ្រឹស្ដីទេ ជាពិសេសលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការជំរុញការដាំកូនឈើបង្កើនគម្របបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ដូចនេះ ពិភពលោកនឹងគួររៀនសូត្រតាម។ ជាមួយគ្នានេះកញ្ញា Tzeporah Berman បានស្នើឱ្យកម្ពុជាគាំទ្រ និងយល់ព្រមជាគោលការណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល (The 3rd conference on fossil fuel phase-out) ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២៧ ឬ ២០២៨ ដើម្បីបង្ហាញពីភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់អាស៊ី នៃសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដែលជាយន្តការបំពេញបន្ថែមដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់ប្រទេស ដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាដែរ។
ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថានឹងលើកសំណើខាងលើ ដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពពិនិត្យនិងសម្រេចជាមុន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លឺងថា បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានលើផ្នែកថាមពលកកើតឡើងវិញ និងគ្រោងបង្កើនសមាមាត្រថាមពលចម្រុះឱ្យដល់ ៧២% នៅឆ្នាំ២០៣៥ ឆ្ពោះទៅសម្រេចបានកម្ពុជាជា ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញកោះអព្យាក្រឹតកាបូនគំរូដំបូងគេបង្អស់ នៅក្នុងអាស៊ី(Carbon Neutral Island) ដែលត្រៀមនឹងដាក់សម្ពោធ នៅចុងខែមីនានេះ។
សូមបញ្ជាក់ថា កម្ពុជាបានបង្ហាញឆន្ទះក្នុងការជំរុញការកាត់បន្ថយឥន្ធនៈផូស៊ីល (ធ្យូងថ្ម ប្រេង ឧស្ម័ន) គឺចាំបាច់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ (ព្រះអាទិត្យ ខ្យល់) ជំនួសវិញ។ កម្ពុជាបានធ្វើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈផែនការយុទ្ធសាស្ត្រជាតិ (CCCSP 2024-2033) និងការប្តេជ្ញាចិត្ត ជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)។ វិស័យអាទិភាព ដែលបានកំណត់ក្នុងផែនការរួមចំណែកជាត ផ្តោតលើវិស័យសំខាន់ៗរួមមាន៖ ព្រៃឈើ និងដីធ្លី ដោយជំរុញការបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការបំភាយឧស្ម័ន។ កសិកម្ម ដោយធ្វើការកែសម្រួលបច្ចេកទេសកសិកម្មដើម្បីធន់នឹងអាកាសធាតុ។ ថាមពល ដោយលើកកម្ពស់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបៃតង។ និងវិស័យសំណល់ ដោយធ្វើការគ្រប់គ្រងសំណល់ឲ្យបានប្រសើរ៕













-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង