ព័ត៌មាន
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ក្រោមបទបញ្ជាពីឯកឧត្តមស្នងការរាជធានី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌ ដឹកនាំដោយលោកកែវ សុភា អភិបាលរងខណ្ឌ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងផាប់មួយកន្លែង យីហោ រ៉ូល.ឡឺ បារ និងបីហ្រ្តូ ( ROLLER PUB & BISTRO) ដែលស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលបានផ្តល់លទ្ធភាពឲ្យក្មេងៗយុវជនចូលទៅប្រមូលផ្តុំផឹកស៊ីសប្បាយ ទាំងវេលាពេលថ្ងៃ។
ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីឃើញមានក្រុមក្មួយៗជាយុវជន យុវនារី ដែលកំពុងឋិតក្នុងវ័យសិក្សា ទៅប្រមូផ្តុំគ្នាផឹកស៊ីយ៉ាងសប្បាយទាំងកណ្តាលថ្ងៃ ដែលជាចំណុចមិនគួរបណ្តែតបណ្តោយនោះទេ ។
លោកឧត្តមសេនីយ៍ឯកស្នងការ បានបន្តដាក់បញ្ជាដល់នគរបាលទូទាំងរាជធានី ត្រូវបន្តតាមសង្កេត និងចុះត្រួតពិនិត្យទីតាំងផ្តល់ការសប្បាយភាពនៅវេលាពេលថ្ងៃនេះបន្តទៀត សំដៅធានាធ្វើយ៉ាងណា កុំឲ្យកើតមាននូវទីតាំងដែលលួចលាក់ផ្តល់ជម្រកដល់ក្មេងៗជាយុវជន ឬសិស្សានុសិស្ស ទៅប្រមូលផ្តុំដើម្បីប្រព្រឹត្តិសកម្មភាព និងអំពើអប្បាយមុខនានា ពិសេសបញ្ហាគ្រឿងញៀនតែម្តង។
ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យទីតាំងផាប់កម្សាន្តខាងលើ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញក្រុមយុវជនយុវនារីសរុបចំនួន៥៨នាក់ (ប្រុស២៨នាក់) ដោយពួកគេចូលទៅផឹកស៊ីសប្បាយ ពុំមានពាក់ព័ន្ធបទល្មើសអ្វីនោះឡើយ ។ ក្នុងនោះ អាជ្ញាធរ ក៏ពុំបានរកឃើញថា ទីតាំងខាងលើ មានលួចលាក់ ឬបង្កប់បទល្មើសអ្វីនោះដែរ ក្រៅតែពីការផ្តល់ទីតាំងសម្រាប់ការសប្បាយភាពនៅពេលថ្ងៃប៉ុណ្ណោះ ។
កម្លាំងអាជ្ញាធរ បានណែនាំដល់ម្ចាស់ទីតាំង ៖ហាមមិនឲ្យមានការប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន និងឧបករណ៍ បារីអេឡិចត្រូនិចគ្រប់ប្រភេទ , ហាមពុំឲ្យក្មេងដែលមានអាយុក្រោម១៨ឆ្នាំចូលក្នុងន័យសេពនូវគ្រឿងស្រវឹង និងប្រើប្រាស់នូវឧបករណ៍បារីអេឡិចត្រូនិចគ្រប់ប្រភេទ , ហាមប្រាមនូវសិស្សសាលា ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស , អប់រំ និងណែនាំកុំឲ្យមានការប្រមូលផ្តុំ និងការចតយាន្តយន្ត គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ , កុំឲ្យមានការចាក់ភ្លេង បង្កឲ្យមានសម្លេងខ្លាំងៗ ដែលនិងប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ៕ លីហេង







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់