ព័ត៌មាន
ក្រសួងកសិកម្មកំណត់ទិសដៅការងារអាទិភាពចំនួន៥ ដើម្បីបន្តជំរុញវិស័យកសិកម្មឱ្យកាន់តែទំនើប និងមានភាពធន់
ពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវទិសដៅអាទិភាពសំខាន់ៗចំនួន ៥ចំណុច ដើម្បីបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិភាពបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦នេះ ធ្វើយ៉ាងណាជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៩ ខែមីនាកន្លងទៅ នៅក្រោយចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារ បានឱ្យដឹងថា ទិសដៅអាទិភាពចំនួន៥ចំណុច សម្រាប់ឆ្នាំ២០២៦នេះ រួមមាន៖ ១. ការបន្តយកចិត្តទុកដាក់លើការរក្សាស្ថិរភាពថ្លៃ៖ តាមដានជាប់ជាប្រចាំនូវនិន្នាការទីផ្សារ និងទប់ស្កាត់ការធ្លាក់ថ្លៃកសិផល ដើម្បីធានាផលប្រយោជន៍ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។ ២. ការពង្រីកសហគមន៍កសិកម្មទំនើប ដោយផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ និងបន្តពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។ ៣. ការពង្រឹងការអនុវត្តច្បាប់៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ព្រៃឈើ និងសត្វព្រៃ ឱ្យកាន់តែម៉ឺងម៉ាត់ ព្រមទាំងជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើថ្មី។ ៤. ការគ្រប់គ្រងដីរដ្ឋប្រកបដោយចីរភាព៖ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ ដូចជាដីព្រៃឈើ ដីព្រៃលិចទឹក និងកន្លែងអភិរក្សជលផល។ និង ៥. ការសម្របសម្រួលការនាំចេញ៖ ជំរុញការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសចិន ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។

ទាក់ទិនការងារខាងលើនេះ ក្នុងឱកាសបើកអង្គសន្និបាត ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល សំដៅឱ្យប្រជាពលរដ្ឋ «មានហូប មានប្រើ មានបាន និងមានរហូត» ។ ឯកឧត្តម បានលើកទឹកចិត្តបន្តការងារឱ្យកាន់តែសកម្មថែមទៀត ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ៕
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១% ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២% ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះកើនឡើងដល់ជាង ៨,៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសរុប សម្រេចបានទឹកប្រាក់ប្រមាណជិត ៦,៥ពាន់លានដុល្លារ (កើនឡើងជាង ៣២០លានដុល្លារ ធៀបនឹងឆ្នាំ២០២៤) ក្នុងនោះ អនុវិស័យដំណាំមានទំហំធំជាងគេគឺជាង ៥,៦ពាន់លានដុល្លារ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់