ព័ត៌មាន
គណៈកម្មការទី៦ នៃរដ្ឋសភា ចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំណត់បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងសិក្សាលើ «សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់បង្កើតឱ្យមាន បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែម ដើម្បីទប់ស្កាត់ល្បិចកលបោកប្រាស់ក្នុងយុគសម័យឌីជីថល រួមមាន៖
១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភូតភរ បោកប្រាស់យកទ្រព្យសម្បត្តិ។
២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ផ្តោតលើមេខ្លោង និងការចាត់តាំងបង្កបង្កើតទីតាំងបង្ក្រាប។
៣. បទជ្រើសរើស ឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តអំពើឆបោក៖ ការទប់ស្កាត់ការរើសមនុស្សឱ្យចូលក្នុងខ្សែចង្វាក់បទល្មើស។
៤. បទប្រមូលឯកសារអត្តសញ្ញាណ ឬព័ត៌មានផ្ទាល់ខ្លួនក្នុងចេតនាទុច្ចរិត៖ ការពារទិន្នន័យឯកជនភាពរបស់ពលរដ្ឋ។
៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៖ ដើម្បីតាមដាន និងបង្ក្រាបលំហូរហិរញ្ញវត្ថុដែលបានមកពីការឆបោក។
សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។ កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មការទី៦ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដើម្បីសិក្សាឱ្យបានល្អិតល្អន់ និងធ្វើរបាយការណ៍ដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
សូមបញ្ជាក់ថា ការរៀបចំច្បាប់នេះឡើងក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ ដោយផ្អែកលើ៖
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បទពិសោធន៍នៃច្បាប់ពីបណ្តាប្រទេសជឿនលឿនមួយចំនួន។
ការដាក់ចេញនូវច្បាប់នេះ ត្រូវបានគេរំពឹងថាជានីតិវិធីដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការពារសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់