ព័ត៌មាន
ធនាគារជាតិ កំពុងជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា នឹងជំរុញដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ខ្លួនជាប្រាក់រៀល និងការជំរុញឱ្យមានឥណទានប្រាក់រៀលកាន់តែច្រើន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៦) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញប្រាក់រៀលនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ ប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ឯកឧត្តម បន្តថា ជុំវិញបញ្ហាប្រាក់រៀលនេះ សម្រាប់វិស័យកាងារ បច្ចុប្បន្ននេះឃើញថា នៅតាមបណ្តារោងចក្រ សហគ្រាស នានា ភាគីច្រើនបើកប្រាក់បៀវត្សទៅឱ្យបុគ្គលិករបស់ខ្លួនជាប្រាក់ដុល្លារ ក្នុងនោះសម្រាប់វិស័យធនាគារ ក៏មានការបើកប្រាក់បៀវត្ស ទៅឱ្យបុគ្គិលជាប្រាក់ដុល្លារផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញបញ្ហាប្រាក់រៀល, នៅក្នុងឆ្នាំ២០២៦នេះ វិស័យធនាគារ នឹងចាប់ផ្តើម រៀបចំនូវយុទ្ធនាការ ជំរុញដល់គ្រឹះស្ថានធនាគារទាំងអស់ ឱ្យមានការបើកប្រាក់បៀវត្សដល់បុគ្គលិកជាប្រាក់រៀល និងការជំរុញឱ្យមាន ឥណទានប្រាក់រៀលកាន់តែច្រើន ក្នុងគោលដៅជំរុញដល់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកបង្កើន ទំនុកចិត្តប្រាក់រៀលដល់អ្នកប្រើប្រាស់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា ទាក់ទិនការបើកប្រាក់បៀវត្សនេះឃើញ ថា សមាជិកនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការបើកប្រាក់ដុល្លារនេះនៅមានចំនួនច្រើន។ ចំណែកការជំរុញឱ្យមានការបើកប្រាក់ បៀវត្សជាប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជានេះ ក្នុងនាមរូបលោកតំណាងឱ្យសមាគមហិរញ្ញមីក្រូហិរញ្ញវត្ថុកម្ពុជា គាំទ្រគម្រោងនៃ ការរៀបចំយុទ្ធនាការនេះទាំងស្រុង ដើម្បីរួមគ្នាលើកកម្ពស់ប្រាក់រៀល ឱ្យមាននិន្នាការនៃការប្រើប្រាស់ប្រាក់រៀលកើនឡើងជាបន្ត បន្ទាប់។
ជុំវិញប្រាក់រៀល, កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅតាមបណ្តារាជធានី-ខេត្ត ជាបន្តបន្ទាប់ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងសិស្សានុសិស្ស ជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិ ក្នុងនោះក៏មានការអំពាវនាវដល់រោងចក្រ-សហគ្រាស គ្រឹះ ស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តប្រើប្រាស់ប្រាក់រៀល ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងនៅក្នុង ប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលទាំងអស់គ្នាឱ្យកាន់តែទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦