ព័ត៌មាន
អាជ្ញាធរខេត្តកំពតត្រៀមរៀបចំវិថីអាហារ បង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ នាឱកាសបុណ្យចូលឆ្នាំថ្មី
អាជ្ញាធរខេត្តកំពត ត្រៀមរៀបចំវិថីអាហារ និងបង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ ដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិភ្លក់រសជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅខែក្រោយនេះ។
អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តម្រូវឱ្យមានម្ហូបអាហា នំចំណីប្រពៃណីខ្មែរ ច្រើនជាង៦០មុខ សម្រាប់បង្ហាញ ក៏ដូចជាលក់ជូនភ្ញៀជាតិ អន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរដំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ ខណៈដែលមន្ត្រីជំនាញបញ្ជាក់ថា ផ្សារវិថីអាហារនេះនឹងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញនៅពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំត្រៀមបើកដំណើរការផ្សារវិថីអាហារក្រុងកំពត កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការផ្សារវិថីអាហារក្រុងកំពតដោយអនុញ្ញាតឲ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្រពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងចំណោមមុខម្ហូបទាំងនោះក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិនជាមួយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្ហាញភ្ញៀវទេសចរឲ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។
ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតផ្សារវិថីអាហារមិនត្រឹមតែជាកន្លែងកម្សាន្តបន្ថែមថ្មីក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារទំនៀមទម្លាប់ប្រពៃណីជាតិ អមដោយការការរៀបចំឲ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តក្នុងក្រុងកំពតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់ មរតកម្ហូបអាហារពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ដែរថា វិថីអាហារខេត្តកំពត មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហានំចំណីប៉ុណ្ណោះទេ តែជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលបានបង្ហាញនូវគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ និងសម្លៀកបំពាក់ ម្ហូបអាហារនំចំណីនៅក្នុងផ្សារនេះ។ អាគាររចនាបថខ្មែរនៅចំកណ្តាល អគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឲ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា បដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សារឹម







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់