ព័ត៌មាន
សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ
ភ្នំពេញ ៖នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់ លោកជំទាវ ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សា ជាមួយជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត និងជួបសម្តែងការសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីកិច្ចពិភាក្សារួចមកនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (២០២៦-២០៣១) ដែលកិច្ចព្រមព្រៀងនេះបានបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០-២០២៥)ទទួលបានលទ្ធផលគួរជាទីមោទនៈ។
យោងតាមកម្មវិធីទស្សនកិច្ចជាផ្លូវការ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប កំពូលភ្នំ Fansipan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់