ព័ត៌មាន
សហគមន៍ខ្មែរឥស្លាមធ្វើបុណ្យស្រាយបួស និងអរគុណរាជរដ្ឋាភិបាលអនុញ្ញាតអនុវត្តប្រពៃណីបានពេញលេញ
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញអបអរសាទរ និងថ្វាយបង្គំក្នុងឱកាសនៃពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស នៅវិហារធំគីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមិនរើសអើង ហើយបានអនុញ្ញាតឲ្យសាសនិកឥស្លាមនៅកម្ពុជា អនុវត្តប្រពៃណីសាសនាបានយ៉ាងពេញលេញ ។

ឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្វាយបង្គំនៅទីនោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា បងប្អូនសាសនិកឥស្លាមកម្ពុជានៅទូទាំងប្រទេស មានឱកាសចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យនេះ គឺជាចំណែកមួយ ដែលបានកើតឡើងដោយសារកត្តាសុខសន្តិភាព។
ឯកឧត្តម បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដោយប្រកាន់លើគោលនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងរៀបចំលើហេដ្ឋារចនាសម្ព័ន្ធបានល្អ ដូចពេលបច្ចុប្បន្ន ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផលដែលកើតឡើងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ដូចច្នេះ យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។
គួជម្រាបផងដែរថា ពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងសាសនាឥស្លាម ដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការបួសតមអាហាររយៈពេលមួយខែពេញនៃខែរ៉ាម៉ាឌន ។
នៅក្នុងពិធីបុណ្យនេះ សាសនិកឥស្លាមទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ត្រូវរៀបចំសម្អិតសម្អាងកាយពីព្រលឹម ដោយស្លៀកសម្លៀកបំពាក់ថ្មីៗស្អាតៗ ។ បន្ទាប់ពីបានស្រស់ស្រូបអាហាររួចពួកគាត់ត្រូវទៅចូលរួមថ្វាយបង្គំ និងស្តាប់ធម្មទេសនានៅតាមវិហារនានា។ បន្ទាប់មកគឺជាឱកាសរីករាយដោយពួកគាត់ត្រូវសាកសួរសុខទុក្ខគ្នា និងសុំអភ័យទោសពីគ្នាទៅវិញទៅមក រវាងសមាជិកគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ។ ក្នុងឱកាសនោះ សាសនាឥស្លាមក៏បានជំរុញឲ្យសាសនិករបស់ខ្លួន បង្កើនការបរិច្ចាគទាន ទៅដល់អ្នកទីទាល់ក្រ ចាស់ជរាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦