ព័ត៌មាន
មតេយ្យសិក្សារដ្ឋអនុវត្តការតេស្តសមត្ថភាពសិស្ស ដើម្បីតាមដានទាំងការលូតលាស់រាងកាយ និងបញ្ញាសិស្ស
សាលាមតេយ្យសិក្សារដ្ឋជាង ២០០ សាលាទូទាំងប្រទេស កំពុងអនុវត្តពេញលេញនូវការធ្វើតេស្តសមត្ថភាពសិស្សជាប្រចាំ។ ការធ្វើតេស្តនេះ គឺភ្ជាប់ជាមួយវត្តមានអាណាព្យាបាល ចូលរួមជាចាំបាច់ ដើម្បីឱ្យអាណាព្យាបាលមើលឃើញច្បាស់ពីសមត្ថភាព ការលូតលាស់រូបរាងកាយ ក៏ដូចជាបញ្ញារបស់កូនៗ និងភ្ជាប់ជាមួយការសាកសួរព័ត៌មានមួយចំនួនទៅកាន់អាណាព្យាបាល ពីការចិញ្ចឹមថែរក្សាកូន។

សាលាមតេយ្យសិក្សាធនធានជាង ២០០សាលា ជាសាលាគោលដៅ ដែលកំពុងអនុវត្តពេញលេញការធ្វើតេស្តសមត្ថភាពសិស្ស។ តេស្តសមត្ថភាព រៀបចំឡើងជា ៣លើក។ លើកទី ១ ជាការធ្វើតេស្តមុនពេលចូលរៀន លើកទី ២ជាការធ្វើតេស្តកំឡុងពេលសិក្សា និងតេស្តសមត្ថភាពលើកទី ៣ធ្វើឡើងនៅចុងឆ្នាំសិក្សា ដើម្បីឱ្យដឹងច្បាស់ពីភាពប្រែប្រួល ការរីកចំរើន ឬចំណុចខ្សោយរបស់សិស្សក្រោយបញ្ចប់ឆ្នាំសិក្សា។ ការធ្វើតេស្តសមត្ថភាព កុមារថ្នាក់មតេយ្យនេះ ក៏តម្រូវឱ្យការចូលរួមពីអាណាព្យាបាលផងដែរ។ សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ក៏កំពុងអនុវត្តការធ្វើតេស្តសមត្ថភាពសិស្សបញ្ចប់ឆ្នាំសិក្សាផងដែរ។ ការធ្វើតេស្តចាប់ផ្ដើម តាំងពីថ្ងៃទី ៨ កក្កដា រហូតដល់ថ្ងៃទី១២ កក្កដាខាងមុខ។

លោកស្រី ខាន់ សុគន្ធា នាយិការ មតេយ្យសិក្សាធនធានក្រុងតាខ្មៅ បញ្ជាក់ថា ការធ្វើតេស្តសម្រាប់កុមារ គឺផ្តោតសំខាន់ទាំងការលូតលាស់ផ្នែករាងកាយ ក៏ដូចជាការលូតលាស់បញ្ញាស្មារតីរបស់កុមារ។ ទន្ទឹមគ្នានេះ សាលាក៏ធ្វើតេស្តលើអាណាព្យាបាលផងដែរ។ ការធ្វើតេស្តលើអាណាព្យាបាល គឺដើម្បីដឹងពីការចិញ្ចឹមថែរក្សា កូន ជាដើម។ លោកស្រីនាយិការបន្តថា លទ្ធផលនៃការធ្វើតេស្តសមត្ថភាពសិស្ស គឺជារបាយការណ៍សំខាន់ ដែលសាលាដោយមានកិច្ចសហការពីអាណាព្យាបាល អាចរិះរកវិធីសាស្ត្រជួយកុមារខ្សោយ ឱ្យរីកចំរើនប្រសើរឡើង។
ភ្ជាប់ជាមួយការធ្វើតេស្តសមត្ថភាពនេះ សម្រាប់អាណាព្យាបាលដែលបានចូលរួមជាមួយកូនដោយផ្ទាល់ លើកឡើងជាការគាំទ្រ។ ពួកគេគាំទ្រទាំងការបង្រៀនដោយចិត្តទុកដាក់របស់គ្រូបង្រៀន ក៏ដូចជាគាំទ្រទៅលើការធ្វើតេស្តសមត្ថភាពសិស្សជាប្រចាំដូចនេះ។ ជាអាណាព្យាបាល គឺពួកគាត់ចូលរួមផ្ដល់កិច្ចសហការ ជាមួយសាលា ដើម្បីការរីកចំរើនរបស់កូនកាន់តែប្រសើរ។

សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ធ្វើតេស្តសមត្ថភាពសិស្សទាំង ៣កម្រិត។ សាលាធ្វើតេស្តទាំងកុមារ អាយុ ៣ឆ្នាំ កុមារអាយុ ៤ឆ្នាំ និងកុមារអាយុ ៥ឆ្នាំផងដែរ។ ការធ្វើតេស្តនេះ តម្រូវឱ្យកុមារ អនុវត្តនូវសកម្មភាព រាងកាយមួយចំនួន និងតម្រូវឱ្យកុមារឆ្លើយសំណួរទៅតាមតារាងសំណួរដើម្បីដឹងច្បាស់ទាំងការលូតលាស់ផ្នែករូបរាងកាយ ក៏ដូចជាការលូតលាស់បញ្ញាស្មារតីរបស់កុមារ៕





អត្ថបទ៖ គឹម ហុក
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧