ព័ត៌មាន
កម្ពុជា និងក្រូអាស៊ី នឹងពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នាក្នុងវិស័យសកម្មភាពមីន
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន នៅទីក្រុងតូក្រូប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម GORDAN GRLIĆ RADMAN រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី។

ក្នុងជំនួបនោះ ឯកឧត្តម GORDAN GRLIĆ RADMAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតប្រែងក្នុងសកម្មភាពមីនមនុស្សធម៌របស់កម្ពុជា និងគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា។ ឯកឧត្តម GORDAN GRLIĆ RADMAN ក៏បានលើកឡើងដែរថា កម្ពុជា គឺជាទីតាំងសំខាន់សម្រាប់ក្រូអាស៊ី ក្នុងការបង្កើនបណ្តាញទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយឯកឧត្តម នឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ២០២៦ ដោយមានការចូលរួមជាមួយដោយវិនិយោគគិន និងអ្នកជំនាញពាណិជ្ជកម្ម ដើម្បីស្វែកយល់ និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងរួមទាំងវិស័យមីនផងដែរ។

ឯកឧត្តបណ្ឌិត លី ធុជ វាយតម្លៃខ្លស់ចំពោះឯកឧត្តម GORDAN GRLIĆ RADMAN ក៏ដូចជាប្រទេសក្រូអាស៊ី ដែលមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានលើកឡើងដែរថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានភាពប្រកួតប្រជែងខ្ពស់ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំ ដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ី។ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងផងដែរថា កម្ពុជា ត្រៀមខ្លួនរួចរាល់ ក្នុងកិច្ចសហការជាមួយក្រូអាស៊ី ក្នុងវិស័យសកម្មភាពមីន ហើយភាពជោគជ័យ បទពិសោធន៍ និងជំនាញរបស់កម្ពុជា នឹងធ្វើឱ្យកម្ពុជា ក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ី ក្នុងកិច្ចការសកម្មភាពមីន ទាំងក្នុងតំបន់ និងទូទាំងពិភពលោក៕




-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ