ព័ត៌មាន
សមាគមពាណិជ្ជករដឹកជញ្ជូន៖ ប្រតិបត្តិករដឹកជញ្ជូនត្រូវកំណត់ថ្លៃឱ្យបានសមរម្យបន្តប្រតិបត្តិការដឹកជញ្ជូន
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា អំពាវនាវដល់អ្នកប្រកបសេវាកម្មដឹកជញ្ជូន នៅក្នុងស្ថានភាព ដ៏លំបាកនេះ សូមកុំផ្អាកលើប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន និងសូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ព្រោះការដឹកជញ្ជូន មានសារៈសំខាន់ក្នុងការតភ្ជាប់អន្តរកម្មទំនិញ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅ ក្នុងសន្និបាទប្រចាំឆ្នាំលើកទី៦ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ ថា ជុំវិញការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ បានប៉ះពាល់លើសេវាកម្មដឹកជញ្ជូនមុនគេ ហើយបញ្ហានេះដែរម្ចាស់រោងចក្រ សហគ្រាសនានា ក៏មិនចង់ឱ្យមានបញ្ហានៃការឡើងថ្លៃលើសេវាដឹកជញ្ជូននេះផងដែរ។ បញ្ហានេះចំពោះភាគីអ្នកដឹកជញ្ជូន ត្រូវផ្តល់ ដំណឹងអំពីការឡើងថ្លៃលើការដឹកជញ្ជូនទៅដល់អតិថិនរបស់ខ្លួន (ម្ចាស់រោងចក្រ) ឬត្រូវជជែកពិភាក្សាគ្នាឱ្យបានច្បាស់លាស់លើការ កំណត់ថ្លៃថ្មី សម្រាប់ប្រតិបតិការដឹកជញ្ជូន។
លោកប្រធានសមាគមរូបនេះ លើកឡើងបន្ថែមថា វិស័យដឹកជញ្ជូនមានសារៈណាស់ ដូច្នេះនៅក្នុងស្ថានភាពដ៏លំបាក ដែល កំពុងមានបញ្ហាប្រឈមអំពីការហក់ឡើងតម្លៃប្រេងសាំងនេះ អ្នកដឹកជញ្ជូនទាំងអស់ សូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ជាពិសេសសូមកុំផ្អាកលើប្រតិបតិការដឹកជញ្ជូនរបស់ខ្លួន ព្រោះការដឹកជញ្ជូនគឺជាបណ្តាញនៃការតភ្ជាប់អន្តរកម្មទំនិញ ទៅកាន់រោង ចក្រ សហគ្រាស និងបណ្តាសកម្មភាពផ្សេងៗដែលបម្រើឱ្យសេដ្ឋកិច្ច។
លោក ជា ចាន់ដារ៉ា លើកឡើងឱ្យដឹងថា ជុំវិញតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ ឃើញថា ទាក់ទិនការដឹកជញ្ជូនជាអន្តរជាតិ បច្ចុប្បន្នតម្លៃការដឹកជញ្ជូនតាមកប៉ាល់មួយចំនួន បានឡើងថ្លៃពីប្រមាណ២០ ទៅ៣០% ខណៈការដឹកជញ្ជូនតាមរថយន្តនៅក្នុងស្រុក មួយចំនួនបានហក់ឡើង ដោយការដឹកជញ្ជូនក្នុង១ទូ ឡើងក្នុងរង្វង់ ២៥ ទៅ ៣០%។
សូមបញ្ជក់ថា នៅក្នុងសន្និបាទប្រចាំឆ្នាំ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជានេះដែរ ក៏មានកិច្ចពិភាក្សា អំពីបញ្ហាប្រឈមនៅកំពង់ផែ ក្នុងការពន្លឿន និងបញ្ចេញទំនិញ និងបញ្ចៀសចរាចរកក់ស្ទះប្រចាំថ្ងៃលើការដឹកជញ្ជូន រវាងតំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធផងដែរ៕អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦