ព័ត៌មាន
សហជីព និងកម្មករ អរគុណរាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកចំណាយក្នុងវិបត្តិប្រេងឥន្ធនៈសកល
ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបន្ថែមការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាសនានាឱ្យផ្តល់ប្រាក់សោហ៊ុយបន្ថែមលើថ្លៃធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើនសុទ្ធសឹងតែជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់ស្តែងនៅពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ភាគីនិយោជក និងរាជរដ្ឋាភិបាលភិបាល ដែលបានឯកភាពគ្នាក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។

កម្មករ កម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ពិតជាត្រេកអ៊រ ក្រោយពីទទួលបានដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកល និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។

កម្មករ កម្មការនី បានឱ្យដឹងស្រដៀងគ្នាទៀតថា ពាក់ព័ន្ធការផ្តល់ប្រាក់សោហ៊ុយបន្ថែមនេះ បើទោះបីជាមនុស្សមួយចំនួនគិតថាតិច ឬមិនបានច្រើន ក៏ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ពីព្រោះថា អ្នកផ្តល់មានតែម្នាក់ ប៉ុន្តែអ្នកទទួលមានចំនួនច្រើន។ ជាក់ស្តែងនៅក្នុងរោងចក្រនេះ មានកម្មករនិយោជិតសរុបចំនួនជាង ១ ៧០០នាក់ឯណោះ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុន សហគ្រាសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួនសរុប ១ ៨៦៧សហគ្រាស។ វិស័យនេះបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុកកើនឡើងសរុបចំនួនជាង ១លាន ១៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់