ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជើសរើសថ្មី (ជាប់ជាស្ថាពរ) យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៣៦នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់វិទ្យាស្ថានហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយមន្ត្រីរាជការម្នាក់ ឬកងកម្លាំងម្នាក់ ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្ថែមថា ចំពោះកងកម្លាំងដែលទើបទទួលបានការជ្រើសរើសថ្មី នៃក្របខណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺគឺមានភារកិច្ចជាប់ខ្លួនចាំបាច់ គឺការហ្វឹកហ្វឺន ដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ចក្នុងនាមជាសមាជិកនៃកងយោធពលខេមរភូមិន្ទ ដូច្នេះត្រូវចាប់យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចបានភារកិច្ចរួម ។
អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកបន្ថែមដល់យោធិន ត្រូវសិក្សាអំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការអនុវត្តក្រឹត្យក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំខ្លួនឱ្យក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទួលខុសត្រូវ ក្នុងនាមបុគ្គលម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ហើយត្រូវសិក្សាអំពីជំនាញចំណេះដឹងយោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឺនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ ហើយក្រោយពីវិលត្រឡប់មកពីហ្វឹកហាត់វិញ ត្រូវមានតួនាទីសំខាន់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ ។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា កាលពីសម័យប្រទេសមានសង្គ្រាម យើងរួមកម្លាំងដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេសយើងមានសុខសន្តិភាពពេញលេញហើយ ដូចនេះត្រូវចេះរស់នៅជាមួយសន្តិភាពការពារស្ថិរភាព រក្សាសេចក្តីសុខ ពិសេសត្រូវចូលរួមការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ ។ ជាងនេះ នៅពេលក្លាយខ្លួនជាកងកម្លាំងប្រដាប់អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន ត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្មគឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដែនដីដែលខ្លួនរស់នៅ ចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវបង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់ ៕ អត្ថបទបានសុខរិទ្ធិ










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់