ព័ត៌មាន
កម្ពុជានឹងជំរុញអាស៊ាន ធ្វើរឿង ៣ចំណុច ពិសេសការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព
កម្ពុជាបានត្រៀមសំណើរចំនួន៣ ដាក់ក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡាក្នុងតំបន់ ទាំងកីឡាទំនើប និងកីឡាប្រពៃណី ពិសេសផ្ដោតលើការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព។

នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ក្រោយដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ រយៈពេល ២ថ្ងៃ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបានគូសបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់នាសប្ដាហ៍ក្រោយនេះ គឺជាលក្ខខណ្ឌតម្រូវរបស់អាស៊ាន ក្នុងនាមម្ចាស់ផ្ទះត្រូវរៀបចំកិច្ចប្រជុំឧត្តមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ដើម្បីឆ្លើយតបនឹងគោលការណ៍ទាំង ៧ចំណុចរបស់អាស៊ាន ក្នុងការជំរុញឲ្យអប់រំកាយ និងកីឡាក្នុងតំបន់ មានការឯកភាព និងស៊ីចង្វាក់គ្នាក្នុងការអភិវឌ្ឍសុខុមាលភាពប្រជាជន និងការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ក្នុងតំបន់។

ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចឲ្យដឹងថា កម្ពុជាបានត្រៀមសំណើរចំនួន ៣ ដើម្បីជំរុញវិស័យកីឡាក្នុងតំបន់ រួមមាន៖ ១-ការជំរុញអាស៊ានផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកីឡា ដើម្បីសន្ដិភាព, ២-ការជំរុញការផ្លាស់ប្ដូរ និងជួយគ្នាលើការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាជំនាញ និង ៣-ការជំរុញឲ្យមានការអនុវត្ដ និងចេញជាសកម្មភាព ក្រោយមានគោលការណ៍ តែគ្មានការអនុវត្ត លើការជួយអភិវឌ្ឍន៍ ស្រាវជ្រាវ និងរួមគ្នាដើម្បីជីកកកាយ និងស្ដារឡើងវិញនូវកីឡាប្រពៃណី អត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗក្នុងតំបន់ជាដើម។
ជាមួយដំណើឆ្ពោះទៅធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប នាខែតុលា ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា កិច្ចប្រជុំកំពូលកីឡាក្នុងតំបន់នេះដែរ នឹងផ្ដល់នូវអត្ថប្រយោជន៍ និងផលចំណេញជាច្រើនដល់កីឡាកម្ពុជា៕ អត្ថបទ លី ឈុនឡា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់