ព័ត៌មាន
អតីតពលករ៖ «ខ្ញុំមិនត្រឡប់ទៅថៃទៀតទេ បើទោះបីជាស្ថានភាពវិលទៅរកប្រក្រតីភាពវិញក៏ដោយ»
ក្រុមពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ បានឱ្យដឹងថា ទៅថ្ងៃអនាគតខាងមុខ បើទោះបីជាស្ថានភាពព្រំដែនវិលត្រឡប់ទៅជាធម្មតាឡើងវិញ ពួកគាត់ក៏មិនវិលត្រឡប់ទៅរស់នៅ និងធ្វើការនៅថៃដូចពីមុនទៀតទេ ដោយសារការងារនៅកម្ពុជាមានសម្បូរបែប ប្រាក់ខែក៏សមរម្យព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនថែមទៀត ជាពិសេស បានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិជាដើម។
អ្នកស្រី តាន់ សុធា អតីតពលករមកពីថៃ បច្ចុប្បន្នកំពុងបម្រើការងារក្នុងរោងចក្រសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់ពីការចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារ និងបានការងារធ្វើនៅក្នុងស្រុកវិញ គឺមានរយៈពេលប្រមាណ ៨ខែហើយ ដោយពិតជាសប្បាយរីករាយជាងរស់នៅ និងធ្វើការនៅប្រទេសថៃ ពីព្រោះថា មានការរើសអើង ជាពិសេសជួបការលំបាកក្នុងពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យម្តងៗ ព្រោះតម្រូវឱ្យមានឯកសារច្រើនទើបទទួលពិនិត្យនិងព្យាបាល។
ចំណែកអ្នកស្រី ទូច សាម៉េត អតីតពលករមកពីថៃដូចគ្នា និងមានស្រុកកំណើតមកពីខេត្តបាត់ដំបង បានឱ្យដឹងដែរថា ពិតជាមានការសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ផ្តល់រថយន្តចាំទទួលជូនដំណើរពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។ អ្នកស្រីបានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមានការងារសម្បូរបែបច្រើនគ្រប់វិស័យ ហើយប្រាក់ចំណូលក៏ទទួលបានមិនចាញ់ការងារនៅប្រទេសថៃផងដែរ ព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនថែមទៀត។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ឱកាសការងារនៅកម្ពុជាគឺមានច្រើន ហើយឥឡូវនេះក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានដាក់ចេញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្ងាយៗថែមទៀត ដើម្បីឆ្លើយតបតម្រូវការខ្វះខាត ដោយផ្តល់នូវជំនាញមួយពិតប្រាកដ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារ និងបង្កើតមុខរបរផ្ទាល់ខ្លួនឯង។
សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ ក្នុងនោះយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់