ព័ត៌មាន
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តកោះកុង
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយរក្សានូវអត្តសញ្ញាណខ្មែរ ដែលនេះបានឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរ ដែលចេះស្រឡាញ់ និងរួបរួមគ្នាក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។

ក្នុងបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅ “កោះទទឹងរីស្សត” ដែលជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មីមួយ ស្ថិតក្នុងទឹកដីខេត្តកោះកុង។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តកោះកុង តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៦០នាក់។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើកោះទទឹងរីស្សត រួមមាន វីឡាលំហែប្រណិត ផ្ទះឈើបែបខ្មែរបុរាណ បណ្ណាល័យ កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កន្លែងមើលថ្ងៃលិច និងភោជនីយដ្ឋាន ដែលបានរៀបចំតាមស្តង់ដារខ្ពស់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. ដែលបានវិនិយោគ និងអភិវឌ្ឍកោះទទឹងរីស្សត តាមរយៈ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា “កោះទទឹងរីស្សត” បានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ដោយមានវីឡាសរុបចំនួន ២៤ រចនាបែបបុរាណ និងសហសម័យ ព័ទ្ធជុំវិញដោយធម្មជាតិខៀវស្រងាត់ និងមានឆ្នេរខ្សាច់សស្អាតប្រវែងប្រមាណ ២,០០០ ម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍លំហែកាយដ៏ប្រណិត និងឯកជនភាពខ្ពស់៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់