ព័ត៌មាន
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកចំណេះដឹង និងនវានុវត្តន៍
កម្ពុជា-សិង្ហបុរី សហការរៀបចំសិក្ខាសាលា ស្តីពីការចុះបញ្ជីប្រកាសនីយប័ត្រតក្កកម្ម គំនូរឧស្សាហកម្ម និងការចុះបញ្ជីកម្មសិទ្ធិបញ្ញា សិង្ហបុរី និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសិក្ខាសាលាស្តីពីការចុះបញ្ជីប្រកាសនីយប័ត្រតក្កកម្ម គំនូរឧស្សាហកម្ម និងការចុះបញ្ជីកម្មសិទ្ធិបញ្ញាសិង្ហបុរី និងការប្រើ ប្រាស់កម្មវិធីបច្ចេកវិទ្យា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះថា កម្មសិទ្ធិឧស្សាហកម្មជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់ជំរុញការធ្វើ ពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ និងធ្វើឱ្យកាន់តែរីកចម្រើន និងធានាបាននូវការការពារកម្មសិទ្ធិ ស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។

ឯកឧត្តមបន្ថែមថា ចំពោះប្រព័ន្ធនៃការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ផ្ដល់ភាពកក់ក្តៅ និងទំនុកយ៉ាង រឹងមាំដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកច្នៃម៉ូដទាំងអស់ ដែលបានប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួន ដើម្បីច្នៃប្រឌិត បង្កើតនូវផលិតផលថ្មីៗ ក្នុងការប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទ្ធិបញ្ញារួចហើយ។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និងចំណាយ, ចែករំលែកបទពិសោធន៍ល្អពីសិង្ហបុរី ក្នុងការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញា តាម ស្តង់ដាអន្តរជាតិ, និងពង្រឹងការយល់ដឹងរបស់អាជីវកម្ម និងនវានុវត្តន៍ករ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហឫទ័យប៉ែន លើកឡើងថា ជុំវិញការចុះបញ្ជីប្រកាសនីយប័ត្រតក្កកម្មនេះពិតជាមាន សារៈសំខាន់ណាស់ សម្រាប់អ្នកអាជីវកម្ម ដើម្បីរក្សានូវកម្មសិទ្ធបញ្ហារបស់ខ្លួន ចៀសវាងការលួចបន្លំនូវគំនូរឧស្សាហកម្មផ្សេងៗ ក្នុងគោល ដៅជំរុញដល់បរិយាកាសធ្វើធុរកិច្ច និងការច្នៃប្រឌិត ឱ្យមានភាពប្រកួតប្រជែងស្មើភាពគ្នា។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា កម្មសិទ្ធិ បញ្ញាគឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយកិច្ចសហប្រតិបត្តិការជាមួយ IPOS នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋ កិច្ចផ្អែកលើចំណេះដឹង។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែង។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ទទួលលទ្ធផលសំខាន់ៗរួមមាន៖ ការចុះអនុស្សរណៈនៃការ យោគយល់ ស្តីពីកម្មសិទ្ធិឧស្សាហកម្ម (២០១៥), ការបន្តសុពលភាពការចុះអនុស្សរណៈនៃការយោគយល់ជាបន្តបន្ទាប់ (២០២០–២០២៥ និង ២០២៥–២០៣០), ការទទួលស្គាល់ទៅវិញទៅមកលើប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម, ការជ្រើសរើស IPOS ជាអាជ្ញាធរពិនិត្យ និងស្រាវជ្រាវ និងការកសាងសមត្ថភាពមន្ត្រីតាមរយៈកម្មវិធីបណ្តុះបណ្តាលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់