ព័ត៌មាន
ម្ចាស់អាជីវកម្មជាស្ត្រីបង្ហាញគោលជំហ មិនដំឡើងថ្លៃទំនិញ គាំទ្រដល់អ្នកប្រើប្រាស់ក្នុងស្ថានភាពលំបាក
ម្ចាស់អាជីវកម្មជាស្ត្រី បង្ហាញនូវគោលជំហខ្ពស់ ក្នុងកាពង្រឹង និងពង្រីកការផលិតឱ្យមានទំហំកាន់តែធំ ដើម្បីរុញចូលទីផ្សារ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃលើមុខទំនិញរបស់ខ្លួនដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុង សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។
ម្ចាស់អាជីវកម្មជាស្រ្តី ដែលផលិតគ្រឿងបរិភោគ-ឧបភោគ, សម្លៀកបំពាក់ គ្រឿងសំអាង និងគ្រឿងអលង្ការ ដែលចូលរួមក្នុង ពិព័រណ៍ផលិតផល នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិន ស្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ផលិត- កម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ និងបានបង្ហាញឱ្យឃើញ នូវភាពរឹងមាំជាបណ្តើរៗ ក្នុងកិច្ចដំណើរការអាជីវកម្ម ព្រមទាំងជំរុញបង្កើតនូវផលិតផលថ្មីៗឱ្យកាន់តែសម្បូរបែប ដើម្បីភាព រីកម្រើននៅក្នុងប្រទេស។
សហគ្រិនស្រ្តីទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ចំណែកបច្ចុប្បន្ន ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ពិតណាស់និងធ្វើឱ្យ ម្ចាស់អាជីវកម្មជួបប្រទះនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ព្រោះការផលិតមួយចំនួនត្រូវទិញសំបកវិចខ្ចប់ និងការប្រមូលទិញវត្ថុ ធាតុដើមសម្រាប់ផ្គត់ផ្គង់ការផលិតជាដើម។ តែទោះបីមានបញ្ហាប្រឈមខ្លះៗ ពួកគាត់នៅតែបង្កើនការផលិត និងកែច្នៃដើម្បីរុញចូល ទីផ្សារជាបន្តបន្ទាប់ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃនៅក្នុងស្ថានភាពដ៏លំបាកនេះ ដើម្បីឆ្លើយតបទៅនិងតម្រូវការហូបចុក ឬផ្គត់ ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលផងដែរ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូមលើកទឹកចិត្តដល់សហគ្រិនស្ត្រីទាំងអស់ ត្រូវផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព និងស្តង់ដារផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពី សំណាក់អតិថិជនទាំងក្នុងជាតិនិងអន្តរជាតិ ខណៈបច្ចុប្បន្នផលិតផលខ្មែរ មានចំណែកលើទីផ្សារជិត ៣០% ប៉ុណ្ណោះ និងប្រមាណ ជាង ៧០% ជាផលិតផលដែលនាំចូល ដូច្នេះយើងត្រូវរួមគ្នាយកចិត្តទុកដាក់ផលិត នូវផលិតផលខ្មែរឱ្យបានច្រើន។
លោកស្រី លឹម ពិសី ប្រធានគម្រោងនៃកម្មវិធីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងថា ជុំវិញសហគ្រិនជាស្រ្តីនេះ សមាគមបាននិងកំពុងជំរុញកសាងសមត្ថភាពសហគ្រិនស្រ្តី ឱ្យជោគជ័យបានកាន់តែច្រើន ដើម្បីចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យ កាន់តែខ្លាំងខ្លា ដូចពាក្យលើកឡើងថា ស្រ្តីជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ បញ្ហានេះ សមាគមសហគ្រិនស្ត្រីកម្ពុជា នឹងបន្តធ្វើរៀបចំវេទិកា ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព, បង្កើតឱកាសថ្មីៗភ្ចាប់បណ្តាញ និងពង្រឹងភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី និងការបង្កើតឱកាស អាជីវកម្មសម្រាប់ស្ត្រីជាដើម៕អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់