ព័ត៌មាន
រដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសណ្ឋាគារ Seascape Palace ខេត្តព្រះសីហនុ។

បន្ថែមពីលើការសំណេះសំណាល លោកអភិបាលរង បានគួសបញ្ជាក់ថាបញ្ហាសំរាម សំណល់រឹងទីប្រជុំជន និងសំណល់ប្លាស្ទិក ជាបញ្ហាសមូហភាព ដែលទាមទារជាដាច់ខាតនូវ ការចូលរួមពីសំណាក់គ្រប់ភាគី និងគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ហើយត្រូវចាប់ផ្តើមចេញពីខ្លួនយើង និងពង្រឹកទៅកាន់មនុស្សជុំវិញខ្លួន។ យើងក៏ត្រូវការជាចាំបាច់នូវការជំរុញ និងការគាំទ្រនានា សំដៅធ្វើយ៉ាងណាពង្រឹងការយល់ដឹង និងពង្រឹងឆន្ទៈក្នុងការចូលរួមពីគ្រប់ភាគី ព្រោះបើមានការយល់ដឹងហើយ តែនៅខ្វះឆន្ទៈអនុវត្ត នោះយើងពិតជាមិនអាចសម្រេចបាននូវភាពស្អាតក្នុងសហគមន៍ ក៏ដូចជាក្នុងខេត្តទាំងមូល ដែលបង្ហាញពីតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ខេត្តឡើយ។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ សូមងាកមកចាប់យកទម្លាប់ល្អ និងស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមអំពី ការគ្រប់គ្រងសំរាម សំណល់រឹង និងវិធីសាស្រ្តនានាក្នុងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីរួមគ្នាកសាងកម្ពុជាស្អាត ព្រះសីហនុស្អាត គ្មានសំណល់ប្លាស្ទិក៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់