ព័ត៌មាន
កម្មវិធីរៀនដេរ បានលុយ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួនជិត៩០០នាក់
ក្រោមគម្រោងវគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ឬនិយាយថា “រៀនដេរ បានលុយ” ដោយឥតគិតថ្លៃ បានជួយសម្រួលឱ្យប្រជាពលរដ្ឋទូទៅដែលមិនទាន់មានជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃ ទទួលបានឱកាសការងាររក្នុងវិស័យកាត់ដេរចំនួនជិត ៩០០នាក់ ខណៈគម្រោងនេះកំណត់ក្នុងការផ្តល់ចំនួនតែ ២ ៣០០នាក់។
ក្នុងបទសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ដែលកំពុងជួយសម្របសម្រួលលើការងារគម្រោងនេះ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញដេរ ៧ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាខ្លាំងក្នុងការសម្របសម្រួល និងផ្គូរផ្គងការងារភ្លាមៗ រវាងភាគីនិយោជក និងកម្មករនិយោជិត។
លោក បានបញ្ជាក់ថា តាមរយៈគម្រោងនេះ ប្រសិនបើប្រជាពលរដ្ឋទូទៅ ក៏ដូចជាអតីតពលករមកពីថៃ មានបំណងចង់ចូលរៀនវគ្គបណ្តុះបណ្តាលរៀនដេរ បានលុយ នេះ គឺអាចទាក់ទងទៅកាន់លេខ ១២៩៧ ដោយឥតគិតថ្លៃ ក៏ដូចជាផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការសម្របសម្រួល និងផ្តល់ព័ត៌មានលម្អិតពីគម្រោងនេះ។លោកបន្ថែមទៀតថា អ្វីដែលសំខាន់ ចំពោះអតីតពលករ ដែលបាត់ឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ ក្រសួងការងារ ក៏មានការយោគយល់និងសម្របសម្រួលជូនផងដែរ ទាំងការរៀន និងឱកាសការងារជាដើម។
ជុំវិញគម្រោងខាងលើនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករត្រឡប់មកពីថៃ ដែលមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ អាចមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដេរបាន ដោយនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅពេលចូលបម្រើការងារ។
សូមបញ្ជាក់ថា ទាក់ទិនទៅនឹងលក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញដេរនេះ សិក្ខាកាមទាំងពីរភេទ ត្រូវមានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ ដោយឡែក ចំពោះអតីតពលកររស់នៅក្នុងខេត្តណាក៏ដោយ ក៏អាចចុះឈ្មោះបានដែរ គ្រាន់តែត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនៅរោងចក្រកាត់ដេរស្ថិតក្នុងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់