ព័ត៌មាន
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង-AFD ផ្តល់ហិរញ្ញប្បទានជាង ២១ លានអឺរ៉ូលើគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ចុះហត្ថលេខាផ្គត់ផ្គង់បំពង់ដែក និងសម្ភារៈ តភ្ជាប់ដែក សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ មានទឹកប្រាក់សរុបជាង ២១ លានអឺរ៉ូ ក្រោមការផ្តល់ហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

ឯកឧត្តម អ៊ិន សាកាន អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្គត់ផ្គង់បំពង់ ដែក និងសម្ភារៈតភ្ជាប់ដែក រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ស្ថិតក្រោមក្រប ខណ្ឌនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធរបស់រាជធានីភ្នំពេញ ការកើនឡើងនៃការវិនិយោគ និងការកើនឡើងនៃចំនួនប្រជាជន ក្នុងនោះចំពោះវិស័យទឹកស្អាតក៏ត្រូវបង្កើន ជាបន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបទៅតាមតម្រូវការទាំងនោះ។

ឯកឧត្តម បន្តថា ជាការឆ្លើយតប, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ក្នុង ការផ្តល់ការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបាន និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះការផ្គត់ផ្គង់ទឹកបាក់ខែងដំណាក់កាល ទី៣ គឺជាការបន្តដ៏សំខាន់ពីដំណាក់កាលទី១ និងទី២ នឹងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការផ្តល់សេវាទឹកប្រកបដោយចីរភាព ជាពិសេសដល់អតិថិជននៅតំបន់ជាយក្រុង នៅក្នុងវិសាលភាពសេវាកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាក់ស្តែងការចុះហត្ថលេខា លើកិច្ចសន្យា ផ្គត់ផ្គង់បំពង់ដែក និងសម្ភារៈតភ្ជាប់ដែក រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ដែលមានតម្លៃសរុបជាង ២១ លានអឺរ៉ូ គឺជាកញ្ចប់លទ្ធកម្មដ៏សំខាន់នៅក្នុងគម្រោង ដែលទទួលបានហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសម្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់គម្រោងផ្គត់ផ្គង់ទឹកបាក់ខែងដំណាក់កាលទី៣។

ឯកឧត្តម អ៊ិន សាកាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) តាមរយៈការ សម្របសម្រួល និងចំពោះរដ្ឋាភិបាលបារាំង និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់ការផ្តល់ហិរញ្ញប្បទានដ៏សំខាន់ ដែលធ្វើឱ្យ គម្រោងផ្គត់ផ្គង់ទឹកបាក់ខែងដំណាក់កាលទី៣ក្លាយជាការពិត និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមប្រឹក្សាភិបាលដែលណែនាំ និងការគាំទ្រជាបន្តបន្ទាប់ ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មាធិការពិនិត្យលទ្ធកម្ម (PRC) នៅលើការងារឧស្សាហ៍ ព្យាយាម តម្លាភាព និងការប្តេជ្ញាចិត្តក្នុងការវាយតម្លៃកញ្ចប់នេះ, តាមរយៈកិច្ចខិតខំប្រឹងប្រែង សហការ និងភាពជាដៃគូដ៏រឹងមាំ ដែលកំពុង ខិតជិតដល់គោលដៅនៃការផ្តល់ទឹកស្អាត ១០០ ភាគរយ ដល់មនុស្សគ្រប់គ្នានៅឆ្នាំ២០៣០ នៅក្នុងតំបន់សេវាកម្មរបស់ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់