ព័ត៌មាន
ករណីលិចទូកនៅកោះដាច់៖ ស្លាប់មនុស្ស ៨នាក់ និង៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ
ភ្នំពេញ៖ មនុស្សចំនួន ០៨នាក់ បានស្លាប់ និងមនុស្សចំនួន ០៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះនៅក្នុងហេតុការណ៍ករណីលិចទូកកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សាកសពដែលលិចចូលក្នុងទន្លេបានរកឃើញអស់ហើយ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង ០៨នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកមានដូចជា ៖
១-ឈ្មោះ ហ៊ឹម សោ ភេទស្រី អាយុ៦៧ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ ហាក់ ពេជ្រ ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
៣-ឈ្មោះ ធន់ ស្រីពេជ្រ ភេទស្រី អាយុ៥ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
៤-ឈ្មោះ វុន កញ្ញា ភេទស្រី អាយុ ៨ឆ្នាំ ទីលំនៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
៥-ឈ្មោះ ស៊ុន ស្រីសឿន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៦-ឈ្មោះ វុន បញ្ញា ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
៧-ឈ្មោះ វុន វិច្ឆិកា ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សីស្រុក ខ្សាច់កណ្ដាលខេត្តកណ្ដាល។
៨-ឈ្មោះ ដា លិ ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិព្រៃក្ដួចឃុំត្រពាំងក្រយូងស្រុកត្រាំកក់ខេត្តតាកែវ។
ចំណែកជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះកំពុងសំរាកព្យាបាលមណ្ឌលសុខភាពកោះដាច់មានដូចជា ៖
១-ឈ្មោះ មាស សារ៉េត ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិពុកឫស្សីកកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។(
២-ឈ្មោះ ចិន ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
៣-ឈ្មោះ វុន សុខគា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
៤-ឈ្មោះ ចាន់ សុជាតិ ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
៥-ឈ្មោះ តន់ វុន ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀ ស្រុករលាកប្អៀ ខេត្តកំពង់ឆ្នាំង។
៦-ឈ្មោះ ខុំ ឃាន់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សីស្រុក ខ្សាច់កណ្ដាលខេត្តកណ្ដាល។ ជាអ្នកបើកបរទូកស្មាច់ដឹកជនរងគ្រោះខាងលើ។
សមត្ថកិច្ចសន្និដ្ឋានថា ករណីលិចទូកនេះ បណ្ដាលមកអ្នកបើកបរទូកផ្ទុកមនុស្សលើសចំណុះ ខ្វះការប្រុងប្រយ័ត្ន៕ អត្ថបទ៖ វង្ស សុភាព





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់