ព័ត៌មាន
ក្នុងចំណោមមន្រ្ដីរាជការជាង២៣ម៉ឺននាក់មានមន្ត្រីរាជការជាស្ត្រី ៤៣% និងមន្ត្រីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងមាន ៣២%
ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈសរុបជាង ២៣ម៉ឺននាក់ ក្នុងនោះមានមន្ត្រីរាជការជាស្ត្រី ៤៣% និងមន្ត្រីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងមាន ៣២%។
ក្នុងបទបង្ហាញស្តីពី «វឌ្ឍនភាព និងទិសដៅការងារ ការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្សថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ» ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ បានរៀបរាប់ទិន្នន័យមន្ត្រីមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈសរុបជាង ២៣ម៉ឺន នាក់ ក្នុងនោះមន្ត្រីថ្នាក់ជាតិមាន ២៤% និងមន្ត្រីនៅថ្នាក់ក្រោមជាតិ៧៦%។
ជាការកត់សម្គាល់ ឯកឧត្តមបានបន្ថែមថា មន្ត្រីរាជការទាំងអស់ជាស្ត្រីមាន៤៣% រីឯមន្ត្រីរាជការជាស្ត្រីក្នុងមុខតំណែងគ្រប់គ្រងមាន ៣២% (គិតពីអនុប្រធានការិយាល័យឡើង)៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់