ព័ត៌មាន
សម្ដេចធិបតីចង់ឱ្យខេត្តនីមួយៗ ប្រកួតប្រជែងកំណើនផលិតផលសរុប-GDP ខេត្ត ដើម្បីបង្កើនការអភិវឌ្ឍ
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមក្នុងខេត្តចំនួន៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះដែរ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានជំរុញឱ្យបណ្ដារាជធានី ខេត្តនានានៅទូទាំងប្រទេសខិតខំបង្កើតនការអភិវឌ្ឍ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ខណៈទៅថ្ងៃខាងមុខសម្ដេចចង់ឱ្យខេត្តនីមួយៗធ្វើការប្រកួតប្រជែងកំណើនផលិតផលសរុបក្នុងខេត្ត (GDP) ចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់ខ្លួនផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា សេដ្ឋកិច្ចទីមួយលំដាប់ពិភពលោក គឺគិតអំពីប្រទេស ប៉ុន្ដែក្នុងប្រទេសមួយ គឺគិតពីសេដ្ឋកិច្ចខេត្ត។ សម្ដេចធិបតីបានថ្លែងថា អភិបាលខេត្តនីមួយៗ ត្រូវតែខិតខំប្រឹងប្រែង លើកស្ទួយខេត្តរបស់ខ្លួន ដោយសម្ដេចបានណែនាំអភិបាលខេត្តទាំងអស់ត្រូវលុបបំបាត់បញ្ហាប្រឈមសម្រាប់ការវិនិយោគ និងការរស់នៅរបស់ប្រជាជនក្នុងខេត្ត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចគម្រោងពីរដែលធំៗ ក្នុងនោះ ទី១៖ សុខាភិបាល ចំណាយថវិកាជិត ២០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក វះកាត់បឋម, ទី២៖ ក្រសួងឧស្សាហ៍កម្ម ៦០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទឹកស្អាត។
សម្ដេចបន្តថា ចំពោះគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ គឺ ស្វាយរៀង កំពង់ធំ មណ្ឌលគិរី ពោធិ៍សាត់ និងកំពត, រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឱ្យប្រើប្រាស់ប្រភពមូលនិធិទ្រទ្រង់ថវិកា សរុបប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់កសាងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សរុបប្រមាណ ២៧,៥០០គ្រួសារ, ពីឆ្នាំ២០២៥ ដល់២០២៧ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។ សម្ដេចបានបញ្ជាក់ថា ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបំពេញតម្រូវការជាសារវន្ត នៃការអភិវឌ្ឍវិស័យឧស្សាកម្ម និងសិប្បកម្ម នៅកម្ពុជា។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ចំពោះលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក៏ដូចជា អង្គភាពរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ដែលបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់, ស្របតាម គោលការណ៍ណែនាំ ស្ដង់ដាបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យទឹកស្អាត៕













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់