ព័ត៌មាន
សួនកម្សាន្ត STEM បង្ហាញការចាប់អាម្មណ៍ពីកុមារមកលេងកម្សាន្តទាញយកសក្តានុពលវិស័យ STI
សួនកម្សាន្ត (STEM) នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦នេះ បានបង្ហាញនូវការចាប់អាម្មណ៍យ៉ាង ខ្លាំងពីកុមារ សិស្ស-និស្សិត ចូលលេងកម្សាន្ត និងសិក្សាស្វែងយល់ ដើម្បីទាញយកសក្តានុពលដែលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដើម្បីឆ្លើយតបនិងបរិបថថ្មីៗក្នុងស្រុក តំបន់ និងពិភពលោក។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាមហាព្រឹត្តការណ៍ដ៏ធំមួយ ដែលនាំមកនូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗជាច្រើន សម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីជាពុទ្ធិ និងការចាប់យកវិស័យទាំងនោះសម្រាប់ការអភិវឌ្ឍ ចំណេះដឹង និងជាមូលដ្ឋានសម្រាប់ការធ្វើអាជីវកម្មជាដើម។
នៅក្នុងទិវាជាតិនេះ យុវជនកម្ពុជាដែលជាធុរកិច្ចបណ្តុះថ្មី បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា ជុំវិញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលកំពុងមានភាពលេចធ្លោទាំងនៅក្នុងជាតិ និងអន្តរជាតិ ក្នុង នោះទាក់ទិនកម្មវិធី (STEM) ដែលមានជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាជាដើម បាននិងកំពុងចាប់អារម្មណ៍ យ៉ាងខ្លាំងពីកុមារ សិស្ស-និស្សិត នៃការចាប់យកវិស័យទាំងនេះ សម្រាប់ជាមូលដ្ឋានដើម្បីពង្រីកខ្លួន ឱ្យក្លាយជាធនធានដែលមាន សក្តានុពល និងក៏ជាការតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគគេបន្តទាញយក សក្តានុពលដែលគ្មានដែនពីវិស័យទាំងនេះ សម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា ជុំវិញវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ នៅតាមបណ្តាប្រទេសជឿនលឿនជាច្រើន បាននិងកំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងក្លា នៅលើបច្ចេកវិទ្យាទំនើបៗ ជាពិសេសបច្ចេកវិទ្យាចុងក្រោយ គឺបញ្ញាសិប្បនិម្មិត (Ai) ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង ក្នុងបរិបថកំពុងរីកចម្រើននេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធ សាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។
សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគាំទ្រការលើកកម្ពស់នវានុវត្តន៍ និងពិពិធ- កម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងការសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទិវានេះត្រូវបានរៀបចំឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន23 hours agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត