ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា ផ្ដល់អនុសាសន៍១០ចំណុចដល់មន្រ្តីនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ, កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីសារៈសំខាន់ និងអាទិភាពនៃសុខភាពផ្លូវចិត្ត សម្រាប់ប្រជាជនគ្រប់ស្រទាប់ និងបានជំរុញឱ្យមានការបញ្ជ្រាបការងារសុខភាពផ្លូវចិត្តឱ្យដល់សហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ចំនួន១០ចំណុច ក្នុងនោះមាន៖ ១)ត្រូវខិតខំកៀរគរធនធានមនុស្ស និងមធ្យោបាយថែមទៀតកុំឱ្យមានការបែកខ្ញែក ២) ខិតខំធ្វើការបណ្តុះបណ្តាលបន្ថែមទៀត ៣) ត្រូវគិតដល់ការថែទាំសុខភាពបឋម និងធ្វើយុទ្ធនាការឱ្យបានទូលំទូលាយដល់សហគមន៍ ៤) ត្រូវបញ្ជ្រាប និងដាក់បញ្ចូលទៅក្នុងកម្មវិធីសុខភាពផ្សេងៗទៀត ៥) ត្រូវខិតខំតាក់តែងគោលនយោបាយប្រកបដោយនវានុវត្តន៍ ៦) ត្រូវមានកិច្ចសហការជាមួយដៃគូឱ្យបានច្រើន រួមទាំងកិច្ចសហការក្នុងស្ថាប័នឱ្យមានវិសាលភាពកាន់តែទូលំទូលាយ ៧) ត្រូវស្រង់ និងចងក្រងព័ត៌មាន និងការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ៨) ត្រូវគិតគូររៀបចំប្រព័ន្ធនៃការស្តារនីតិសម្បទា រួមទាំងការប្រើបច្ចេកវិជ្ជា ៩) ត្រូវធ្វើការវាយតម្លៃស្ថានភាពឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ១០) យកចិត្តទុកដាក់កិច្ចសហការជាមួយដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋាន៕





អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ