ព័ត៌មាន
អ្នកពាក់ព័ន្ធកំពុងខិតខំដោះស្រាយបញ្ហាបំពុលទឹកតាមរយៈកាយសំណល់ប្លាស្ទិកចេញពីទន្លេ
កណ្ដាល៖ មន្ត្រីមន្ទីរបរិស្ថានខេត្តកណ្ដាល អាជ្ញាធរមូលដ្ឋាន និងអង្គការសំអាតទន្លេសមុទ្រ បានបន្តយុទ្ធនាការសំអាតសំរាមនៅតាមទន្លេ ដើម្បីកុំឲ្យប្រភពទឹកបន្តមានជាតិពុល បង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ខណៈសំណល់ប្លាស្ទិក ជាដើមចមដ៏គ្រោះថ្នាក់បំផុតមួយ លើការបំពុលទឹក ។

ក្នុងពេលធ្វើយុទ្ធនាការផ្សព្វផ្សាយការថែទំាបរិស្ថានសម្រាប់សាលា និងសហគមន៍មានភូមិសាស្រ្តជាប់ទន្លេ ដើម្បីបញ្ជៀសការបំពុលទន្លេ បន្តក្រោមបេសកកម្មសំអាតទន្លេរយ:ពេល ៥ឆ្នាំ ឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Group Berhad នៅត្រង់តំបន់ទន្លេសាប ភូមិព្រែកល្វា ឃុំពញាឮ ជិតវត្តពាមសត្ថរាម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក នូ សុវណ្ណ នាយកប្រតិបត្តិ របស់អង្គការសំអាតទន្លេ សមុទ្រ លើកឡើងថា ចាប់ពីខែមីនា ឆ្នាំ ២០២២ មកដល់ខែកក្កដា ឆ្នាំ២០២៤ សំរាមប្រមាណជិត២ពាន់តោន បានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ។

លោកបន្តថា នេះជាជោគជ័យមួយដ៏ធំធេង សម្រាប់កម្ពុជា ជាពិសេសអង្គការសំអាតទន្លេសមុទ្រ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយមន្ទីរបរិស្ថានខេត្ត/ក្រុងនានា ដូចជាភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្ត/ក្រុងផ្សេងៗទៀត ក្នុងការចុះអប់រំពីសារសំខាន់នៃទន្លេ ការទុកដាក់ និងញែកសំរាម ព្រមទាំងសកម្មភាពសំអាត តាមសាលា និងសហគមន៍ជាប់មាត់ទន្លេទាំងអស់ ។
លោក នូ សុវណ្ណ បន្ថែមថា អង្គការសំអាតទន្លេសមុទ្របានសំអាត ២លើក មកហើយ ដែលប្រមូលបានប្រមាណ ៦តោន ស្មើនឹង៤០ភាគរយ នៃសំរាមសរុប ជាជំហានបន្ទាប់អង្គការបានពិភាក្សា ជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និងអាជ្ថាធរមូលដ្ឋាន ដើម្បីបន្តសកម្មភាព និងប្រមូលសំរាមឲ្យអស់ពីក្រោមស្ពាន ដើម្បីធានាថាទន្លេ និងប្រភពទឹកទាំងអស់ មិនត្រូវបានបំពុលដោយសំណល់ប្លាស្ទិក ខណៈសំរាមទាំងអស់នឹងបញ្ជូនទៅកែច្នៃ ប្រើប្រាស់ឡើងវិញ និងបំលែងទៅជាថាមពល នៅរោងចក្រស៊ីម៉ងត៍របស់ជីបម៉ុង។

ជាមួយនេះ លោកបានសំណូមពរឲ្យមានការចូលរួមសំអាតទន្លេផ្ទាល់ ឫផ្តល់ជាថវិកាជួយបេសកកម្មសម្អាតទន្លេ ហើយស្វាគមន៍ការចុះពិនិត្យ ទស្សនៈកិច្ចសកម្មភាពផ្ទាល់ ជាមួយអង្គការ និងពិនិត្យលទ្ធភាពផ្តល់ទីតាំងសំរាប់កែច្នៃសំរាម និងសម្ភារផ្សេងជាមធ្យោបាយដឹកជញ្ជូនទាំងផ្លូវទឹក និងផ្លូវគោក ជាពិសេសណែនាំនូវគម្រោងថវិការ សម្រាប់បេសកកម្មសម្អាតទន្លេ រយៈពេលវែង និងរួមគ្នាឈានទៅរកចីរភាព ភាពស្អាត និងភាពប៉ៃតង ។
ជាអាទិភាពនាពេលខាងមុខ អង្គការសំអាតទន្លេសមុទ្រ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់នៅតាមមូលដ្ឋាន ដោយបញ្ចូលទៅក្នុងកម្មវិធីសិក្សា នៅតាមសាលារៀន និងសហគមន៍ ហើយគំនិតផ្តួចផ្តើមនេះ នឹងត្រូវបានពង្រឹងដោយក្របខ័ណ្ឌទូលំទូលាយដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន ដើម្បីជំរុញការយល់ដឹងកាន់តែស៊ីជម្រៅ និងការប្តេជ្ញាចិត្ត លើការអនុវត្តការគ្រប់គ្រងសំណល់ ប្រកបដោយការទទួលខុសត្រូវ។

គួរបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានទន្លេ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន សិស្ស យុវជន និងប្រជាពលរដ្ឋ ប្រមាណជាង១៥០នាក់ ក្នុងគោលបំណង បង្កើនចំណេះដឹងពីសារសំខាន់នៃទន្លេ, ចំណេះដឹងអំពីការគ្រប់គ្រងកាកសំណល់រឹង តាមផ្ទះ សាលា ភូមិឃុំ ដើម្បីបញ្ជៀសការបំពុលទន្លេ និងចំណេះដឹងការលើកកម្ពស់ការកាត់បន្ថយសំណល់៕


អត្ថបទ: បាន សុខរិទ្ធិ
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ