ព័ត៌មាន
ក្រសួងកសិកម្ម MoU ជាមួយសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេសពីសហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងជួយឱ្យការរៀបចំសហគមន៍កសិកម្មទំនើបមានលក្ខណៈកាន់តែប្រសើរឡើងលើផ្នែកសហគ្រិនភាពនិងការគ្រប់គ្រង ព្រមទាំងផ្ដល់ទំនុកចិត្តដល់ការដាក់ទុនវិនិយោគបន្ថែម។”
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា “ការចុះហត្ថលេខានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម ក្នុងវិស័យកសិឧស្សាហកម្ម និងអភិវឌ្ឍជំនាញអាជីវកម្ម ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ីកសិឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន។”
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងបង្កើតក្រុមការងារកម្រិតជំនាញបច្ចេកទេសដើម្បីរៀបចំផែនការសកម្មភាព បង្កើតយន្តការវាយតម្លៃរួម ធ្វើបច្ចុប្បន្នភាព និងពិភាក្សាផ្ដល់យោបល់ក្នុងន័យធានាដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់៕




អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ