ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ “គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា”
ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក YAMA GUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន និងគណៈប្រតិភូមកពីប្រទសជប៉ុន តំណាងរាស្រ្តជប៉ុន តំណាងក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ ការអាជ្ញាធរមីន ។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូស បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជប៉ុនមកកម្ពុជា បង្ហាញពីសក្ខីភាពនៃទំនាក់ទំនងយូរ អង្វែង ជាប្រវត្តិសាស្រ្ត និងស៊ីជម្រៅរវាងប្រទេស និងប្រជាជនទាំងពីរ ចាប់តាំងពីឆ្នាំ១៦០៣ ក្នុងខណៈដែលកាប៉ាល់ពាណិជ្ជកម្មកម្ពុជាបានចូលចតនៅកំពង់ផែ Naga saki និងការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា -ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣។

តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋា ភិបាលជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារប្រទេសជាតិឡើងវិញ ក្នុងនោះរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផងដែរ។ ការចូលរួមរបស់ជប៉ុន ពិតជាបានឆ្លើយតបនឹងគោលនយោបាយកាត់បន្ថយភាពក្រី ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីសហការគាំទ្រចំពោះយុទ្ធសាស្រ្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ “គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា” ហើយកម្ពុជាត្រៀមសហការ និងផ្តល់ភាពជាដៃគូ ដើម្បីភាពជោគជ័យរបស់ជប៉ុនក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ ឆ្នាំ២០២៥ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ឯកឧត្តម YAMAGUCHI Natsuo បានលើកឡើងថា ឯកឧត្តម បានទស្សនកិច្ចនៅកម្ពុជាចំនួនពីរដងក្នុងឆ្នាំ ១៩៩១ និងឆ្នាំ១៩៩២ ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឃើញយ៉ាងច្បាស់អំពីស្ថានភាពលំបាករបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយ សារមរតកនៃសង្រ្គាម ថែមទាំងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ មូលហេតុនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលជប៉ុន សម្រេចចិត្តក្នុងការប្រើប្រាស់ធនធានរបស់ខ្លួន រួមចំណែកដល់ការលប់បំបាត់គ្រាប់មីននៅទូទាំងពិភពលោក។

ឯកឧត្តម YAMAGUCHI Natsuo បានបន្តទៀត ប្រទេសជប៉ុន បានដាក់ចេញនូវគោលការណ៍ចំនួន ០៣ ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីន រួមមាន ៖ ទី១/. ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទី២/. ការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមីន និងទី៣/. កិច្ចសង្រ្គោះជនរងគ្រោះ រួមទាំងការស្តារសម្បទាឡើងវិញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម YAMAGUCHI Natsuo បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជា ហើយបញ្ជាក់ថា កម្ពុជាមានជំនាញគ្រប់គ្រាន់ក្នុងការងារបោសសម្អាតមីន និងចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភព លោក ដែលកំពុងជួបហានិភ័យដោយសារមីន។ ឯកឧត្តម បានស្នើឱ្យជប៉ុន-កម្ពុជា បន្តរួមគ្នាដោះស្រាយបញ្ហាមីននៅលើពិភពលោក៕





អត្ថបទ: ភារម្យ
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន6 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS7 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន6 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ