កីឡា
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចាត់ទុកពានបាល់ទាត់កុមារ ជាមាគ៌ាដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup កម្រិតអាយុក្រោម ១២ឆ្នាំ និង១៤ឆ្នាំ ដែលជាមាគ៌ាដ៏សំខាន់ ក្នុងការលើកកម្ពស់សកម្មភាពកីឡាដល់កុមារតាមសហគមន៍ និងរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

ឯកឧត្តមបន្ដថា ទាំងក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុទ្ធតែគាំទ្រព្រឹត្តិការណ៍នេះ ព្រោះជាការបំផុសយ៉ាងសំខាន់ដល់កុមារឲ្យចូលរួមលេងកីឡា ដ្បិតកីឡា គឺជាចលនាសង្គមមួយជួយអភិវឌ្ឍន៍ផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី និងកសាងគុណភាពជីវិតមនុស្ស ។ ដូច្នេះឯកឧត្តមសង្ឃឹមថា តាមរយៈការពានកម្រិតសហគមន៍នេះ នឹងក្លាយជាមាគ៌ាដ៏សំខាន់សម្រាប់ការអភិវឌ្ឍយុវជនកម្ពុជា។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយអិឈិ ឡាយហ្វី បានបង្ហាញមោទនភាព សម្រាប់ការបានរួមចំណែករៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំនៅកម្ពុជា ដែលជាការជំរុញ និងលើកកម្ពស់ទំពាំងស្នងឬស្សីនៃកម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍ ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាង និងប្រកបដាយសុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល។
លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិ PEAK Digital ដែលជាអ្នកសហការរៀបចំការប្រកួតបាល់ទាត់កុមារនេះ បានឲ្យដឹងថា ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីស្វែងរកក្រុមឆ្នើមឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ហើយលោកបានលើកទឹកចិត្តដល់កុមារ ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីប្រែក្លាយវេទិការនេះ ទៅជាការផ្សារភ្ជាប់ រវាងកីឡា សហគមន៍ និងអនាគត៕ អត្ថបទ លី ឈុនឡា






-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១