ព័ត៌មាន
ឯកឧត្តម វ៉ា ថន ថ្លែងថា ទីស្នាក់ការសមាគមខេត្ត នឹងក្លាយជាទីកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលការដោះស្រាយរាល់សំណើ និងសំណូមពររបស់សមាជិក។
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញអបអរសាខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តក្រចេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៧០០នាក់។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់អគារទីស្នាក់សម្រាប់មន្រ្តីបម្រើ និងផ្តល់សេវាជូនសមាជិកដែលមានតម្រូវការ ឬបញ្ហាប្រឈម។
ឯកឧត្តម វ៉ា ថន ថ្លែងថា ទីស្នាក់ការសមាគមខេត្ត នឹងក្លាយជាទីកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលការដោះស្រាយរាល់សំណើ និងសំណូមពររបស់សមាជិក។
បន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត មានមតិស្វាគមន៍, ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់កាលពីកន្លងទៅ គឺដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។
ឯកឧត្តម គន់ គីម បញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម, គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលសមាគម បានសម្រេចរៀបចំប្រព័ន្ធគ្រប់គ្រងទិន្ន័យអតីតយុទ្ធជន និងនិវត្តជនដែលនឹងត្រូវដាក់ពាក្យចូលជាសមាជិក ឬសំណើផ្សេងៗដែលនឹងសម្រួលការងារបម្រើជូនសមាជិកទាំងអស់របស់សមាគម។
ឯកឧត្តម គន់ គីម បញ្ជាក់ទៀតថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកនេះ មានអត្ថប្រយោជន៍ក្នុងការអនុវត្តផែនការសកម្មភាពការងារ ដូចជា ការកំណត់អត្តសញ្ញាណសមាជិក និងក្រុមគ្រួសារក្នុងបន្ទុក, កំណត់បែងចែងចំពោះសមាជិកដែលជួបការលំបាកដើម្បីទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច, កំណត់សមាជិកដែលទទួលបានប័ណ្ណសមធម៌ និងបន្តផ្តល់ប័ណ្ណសមធម៌ដល់សមាជិកដែលពុំទាន់ទទួលបាន ព្រមទាំងកំណត់ពីចំនួនសមាជិកមរណភាពដែលទទួលបានប្រាក់បេឡាមរណសង្គ្រោះ។
ឯកឧត្តម គន់ គីម បន្តថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ គឺជាផ្នែកមួយស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគម ដោយកំណត់អាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត