ព័ត៌មាន
ស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ជាអ្នកនាំទុរេនថៃមកចូលខ្មែរ ត្រូវបានឃាត់ខ្លួន ខណៈសមត្ថកិច្ចខេត្តបាត់ដំបង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការច្បាប់
បាត់ដំបង៖ លោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ក្រោយបញ្ចប់ការសាកសួរ ស្រ្តីឈ្មោះ ព្រឿន សាក់ឡែនជាអ្នកនាំទុរេនថៃមកចូលខ្មែរត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងថាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៦ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរ និងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈោ្មះព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់បន្តថាសារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញលក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសំឡេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់នៅពេលគេដឹកមកដល់។
គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទេ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ខណៈមានការបំភ្លឺបែបនេះពីឈ្មោះ ព្រឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាងលើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត