ព័ត៌មាន
ក្រុមអ្នកប្រកបរបររត់កង់បី គាំទ្រ និងចូលរួមផ្សព្វផ្សាយគម្រោងព្រែកជីកហ្វូណនតេជោ
ក្រុមអ្នកប្រកបរបររត់កង់បី បច្ចុប្បន្នកំពុងបង្ហាញការសាទរ គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលត្រៀមបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ខែ មិថុនា ឆ្នាំ ២០២៤ខាងមុខនេះ។ ទន្ទឹមនឹងការសាទរ ក្រុមអ្នកប្រកបរបររត់កង់បី ក៏បានចូលរួមផ្សព្វផ្សាយ តាមរយៈបិទ Sticker គម្រោងព្រែកជីកហ្វូនណនតេជោ នៅលើយានជំនិះរបស់ពួកគាត់ផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដ៏ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលត្រៀមចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី ៥ខែ សីហា ឆ្នាំ ២០២៤ខាងមុខនេះ។ គម្រោងនេះ កំពុងទទួលបានការសាទរ គាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ទិសទីទូទាំងប្រទេស។
សម្រាប់ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នករត់ម៉ូតូកង់បី កំពុងចូលរួមសកម្មភាព បង្ហាញពីការសាទរ បង្ហាញពីការគាំទ្រ ផងដែរ។ ក្រុមអ្នករត់កង់បី បានចាប់ផ្ដើមបិទ Sticker ព្រែកជីកហ្វូណនតេជោ នៅលើកង់បីរបស់ខ្លួន ដើម្បីជាផ្នែកមួយជួយជំរុញការផ្សព្វផ្សាយបន្ថែម។ ការគាំទ្រនេះ ដោយសារពួកគេមើលឃើញពិការគិតគូខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតគម្រោងនេះឡើង ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងការគាំទ្រ ពួកគេម្នាក់ចង់ឃើញគម្រោងលេចឡើង និងបញ្ចប់ការសាងសង់ឆាប់ៗ ដើម្បីអាចនាំក្រុមគ្រួសារទៅទស្សនាដោយផ្ទាល់ ពីគម្រោងដ៏មហាអស្ចារ្យនេះ ។
រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២២០២៤ខាងមុខនេះ។ តាមបណ្ដាក្រសួងស្ថាប័ន វត្តអារាម ក៏បានត្រៀមទូងស្គរ ដើម្បីអបអរសាទរ ការចាប់ផ្ដើមផងដែរ។
គម្រោងព្រែកជីកហ្វូនណនតេជោ ឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល រវាងកម្ពុជា និងប្រទេសដទៃ៕





អត្ថបទ៖ គឹម ហុក
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត