ព័ត៌មាន
សម្តេចធិបតី៖ ចំនួនទេសចរឡើងចុះតាមរដូវ តែរាជរដ្ឋាភិបាលកំពុងខិតខំកែសម្រួលស្ថានភាពវិស័យនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្ថានភាពចំនួន ភ្ញៀវទេសចរតែងតែមានការប្រែប្រួលឡើងចុះទៅតាមរដូវកាល តែទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែងកែសម្រួលស្ថានភាពវិស័យនេះឡើងវិញដែរ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតន មុនី ពិន សែម នៅវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត បានថ្លែងថា មានការវាយតម្លៃអំពីចំនួនទេសចរនៅខេត្តសៀមរាបថយចុះ គឺជាទស្សនៈប៉ុណ្ណោះ ព្រោះការឡើងចុះនៃចំនួនទេសចរ វាប្រែប្រួលទៅតាមរដូវកាល ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទេសចរ នៅខេត្តសៀមរាប ក្នុងរដូវនេះ មិនតិចប៉ុន្មានទេ ដូច្នះការវាយតម្លៃអំពីទន្នន័យនៃចំនួនភ្ញៀវទេសចរនៅ ខេត្តសៀមរាប គឺផ្អែកទៅលើច្រកចេញចូលព្រលានយន្តហោះ គឺតែមួយផ្នែកប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ អ្នកសៀមរាបអំពីការគិតគូររបស់រាជរដ្ឋាភិបាលទៅលើវិស័យដទៃទៀតក្រៅពីទេសចរណ៍ ដោយបានផ្តល់ អនុសាសន៍ឱ្យមានការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗជាច្រើនទៀត សំដៅផ្តល់ឱកាស ការងារជូនប្រជាពលរដ្ឋ អ្នកប្រកបរបរលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងគោលដៅ អភិរក្ស និង អភិវឌ្ឍន៍ទឹកដីអង្គរ ៕
អត្ថបទ៖ មុត សុទ្ធ
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត