ព័ត៌មាន
កម្ពុជា និងKOICA អនុវត្តគម្រោងការកសាងសមត្ថភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះ បណ្តាលជំនាញបច្ចេកទេស ដែលជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅ ឧស្សាហកម្មផ្អែកលើជំនាញក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឱ្យសិក្ខាកាម និងសិស្សនិស្សិត មានសមត្ថភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា សាលាបច្ចេកទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង នឹងដាក់បញ្ចូលការសិក្សាពីបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទាំងអស់។
ចំពោះឯកឧត្តមរដ្ឋមន្ត្រី គម្រោងនៃកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា ក៏ស្របទៅតាមទិសគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ។

ជាមួយគ្នានេះ លោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តគម្រោងដ៏មានសារសំខាន់នេះ ឱ្យមានភាពជោគជ័យដើម្បីឱ្យពលរដ្ឋកម្ពុជា និងពលករមានសមត្ថភាពនិងចំណេះជំនាញក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលកំពុងត្រូវការខ្ពស់។ សម្រាប់លោកស្រី វិស័យបច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាគ្រឹះក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។
យ៉ាងណាក៏ដោយ លោកស្រីប្រធានKOICA រំពឹងថាគម្រោងដែលដាក់ឱ្យអនុវត្តនាពេលនេះ នឹងក្លាយជាធាតុដ៏សំខាន់មួយបន្ថែមទៀតក្នុងការជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូងឱ្យកាន់តែស្អិតរមួតបន្ថែមទៀតផងដែរ៕






អត្ថបទ BTV NEWS
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត