ព័ត៌មាន
រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា
លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមមគ្គុទេ្ទសក៍ដឹកនាំប្រកបដោយភាពស្វាហាប់ និងពោពេញដោយបញ្ញាញាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងទារុណកម្មក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

លោកបានបន្តថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានចូលជារដ្ឋភាគីនៃលិខិតតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សសំខាន់ៗចំនួន ០៨ ក្នុងចំណោម ០៩ ហើយបានបង្កើតយន្តការជាច្រើនដើម្បីអនុវត្តយ៉ាងខ្ចាប់ខ្ជួន ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការលើការងារប្រយុទ្ធប្រឆាំងទារុណកម្ម។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុះមុត ក្នុងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលិខិតតុបករណ៍អន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។

លោកបានបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះ គឺការចុះផ្សព្វផ្សាយអប់រំ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ កន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពផ្សេងទៀតទូទាំងប្រទេស សំដៅបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មគ្រប់ទម្រង់ ដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ ជាធរមាន។
លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញ ប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះ លោក រ៉ូ ប៊ីនណៃ បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីវគ្គអប់រំផ្សព្វផ្សាយនេះ ហើយទៅចែករំលែកបន្តដល់មន្រ្តីថ្នាក់ក្រោម ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកបានថ្លែងកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ដែលជាការចូលរួមចំណែកលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ ក្នុងវិស័យសិទ្ធិមនុស្ស។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះ ត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពី លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប
តំណាងមកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
លោកអភិបាលរងខេត្ត តំណាងមកពី សាលាដំបូង តំណាងអយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ពន្ធនាគារ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកែបសរុបចំនួនជាង១០០ នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម សំដៅលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច និងតួអង្គពាក់ព័ន្ធនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងគ្មានទារុណកម្ម ក្រោមតំបូលសន្តិភាពនៃកម្ពុជា៕



















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ