ព័ត៌មាន
ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន
នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលចិន បានរៀបចំពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដោយប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធបង្គោលផ្លាកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ស្ថិតនៅចំណុចរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នភាពជាប្រធានព្រឹទ្ធសភា និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើពិធីប្រកាសពីប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៣ ប្រសិទ្ធនាមឈ្មោះថា មហាវិថី ស៊ី ជីនពីង ដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ និងដឹងគុណពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះមិត្តចិនដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយផ្សេងៗដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវដែលដាក់ចេញដោយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាការពិតណាស់ ការប្រសិទ្ធនាមមហាវិថី ស៊ី ជីនពីងនេះ ស្របពេលខួប៦៦ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិនបានចាប់ផ្ដើមទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៨ ហើយទំនាក់ទំនងនេះបន្តមានភាពល្អប្រសើរឡើងរហូតក្លាយជាទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរកំណត់យកឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។

សូមជម្រាបថា មហាវិថី ស៊ី ជីនពីង ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក។ មហាវិថី ស៊ី ជិនពីន នេះជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង៕


អត្ថបទ: សេក ឧត្តម
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត