ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករាប្រជុំផ្សព្វផ្សាយពីការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំដាក់ផែនការ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ស្ដីពីព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូមមន្ត្រីនៅទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រការបើកការដ្ឋានព្រែកជីកហ្វូណនតែជោ នឹងរៀបចំការទូងស្គរ និងវិធីផ្សេងៗទៀតតាមលទ្ធិភាព ដើម្បី ជាការអបអរសាទរជារាជរដ្ឋាភិបា នៅថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ។ រដ្ឋបាលខណ្ឌ ក៏បានបំផុសចលនា ដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងអស់ ឱ្យចូលរួមវាយប៉ោត និងបង្កសម្លេងឃោនស័ព្ទនានា ដើម្បីជាការចូលរួមឱ្យបានអធិកអធ័មទាំងអស់គ្នា ។

លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និងជាកេរដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរប្រកបដោយគតិបណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់ទុកសម្រាប់កូនចៅក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់។

សូមបញ្ជាក់ផងដែរនៅថ្ងៃទី៥ សីហា ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ផងដែរ ។ ពលរដ្ឋទូទៅ ក៏អាចអញ្ជើញទៅលេងកម្សាន្តនៅទីនោះ ដើម្បីជាការអបអរសាទរ ជាមួយក្រុមមន្ត្រីនៅទីនោះផងដែរ ៕

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត