ព័ត៌មាន
គណៈកម្មាការអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ផ្លូវកៅស៊ូ ប្រវែងជាង ៣គីឡូម៉ែត្រ នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប
ផ្លូវកៅស៊ូពីរជាន់ចំនួន ១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ នៅក្នុងភូមិពាក់ស្ពា នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមការងារអន្ដរក្រសួងចំនួន២ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែទាំផ្លូវ។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្មលេខ ១៨០ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីជនបទ ក៏ដូចជាការដឹកជញ្ជូនកសិផល ជាពិសេសនៅក្នុងរដូវវស្សានេះ។

ក្រុមការងារអន្ដរក្រសួងដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការតំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃផ្លូវជនបទ និងសំណេះសំណាលជាមួយពលរដ្ឋរស់នៅអមសងខាងផ្លូវឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ផ្លូវគឺជាសរសៃឈាម ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតដល់រាជរដ្ឋាភិបាលទី៧ នៅតែចាត់ទុក និងដាក់ចូលវិស័យនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ មួយវិញទៀតការអភិវឌ្ឍផ្លូវជនបទ ដើម្បីតភ្ជាប់រវាងទីជនបទ និងទីប្រជុំជន ឬទីក្រុងឱ្យកាន់តែខិតជិតគៀកគ្នា ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជាពិសេស ការនាំយកកសិផល ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស។

ឯឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការប្រែក្លាយផ្លូវជនបទ ដែលពីមុនមានសភាពភក់ជ្រាំ លំបាកក្នុងការធ្វើដំណើរនេះ វាជួយកាត់បន្ថយពេលវេលា ថវិកា មានសុវត្ថិភាព មិនបង្កការរំខានសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ កាន់តែឆាប់រហ័សជាងមុនដែលទាំងនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល មិនថាត្រឹមតែនៅខេត្តតាកែវមួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេស។

ឆ្លៀតឱកាសនោះដែរក្រុមការងារក៏បានបង្ហាញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដឹកកសិកផលទៅកាន់ទីផ្សារ និងចូលរួមចំណែកលើកស្ទួយជីវភាពរបស់អ្នកភូមិនៅតំបន់នេះឱ្យកាន់តែល្អប្រសើរទៀត។

ឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារក៏បានអំពាវនាវ និងស្នើឱ្យអាជ្ញាធរមូលដ្ឋានរួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវទាំងនោះឱ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសប្រជាពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន។
ប្រជាពលរដ្ឋបានបង្ហាញនូវការសប្បាយរីករាយ ដែលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ហើយការអភិវឌ្ឍនូវផ្លូវនេះ គឺបានឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់ ដែលចង់បានកន្លងមក៕

អត្ថបទ ៖ BTV NEWS
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ