ព័ត៌មាន
សហគ្រិនខ្មែរជាស្រ្តីវេចខ្ចប់ផលិតផលក្នុងស្រុក ត្រូវបានសមាគមថៃគាំទ្រ និងជួយរកទីផ្សារ
ភ្នំពេញ ៖ សហគ្រិនខ្មែរកែច្នៃផលិតផលក្នុងស្រុកមួយ ត្រូវបានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកស្ទួយនិងជួយស្វែងរកទីផ្សារ សម្រាប់ការចែកចាយផលិតផល ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសការនាំចេញទៅប្រទេសថៃ ដើម្បីជួយគាំទ្រដល់ផលិតផលខ្មែរ ជាពិសេសផលិតផលដែលកើតចេញពីសហគ្រិនជាស្រ្តី។

លោកស្រី ញ៉ែម ច័ន្ទនី ម្ចាស់សហគ្រាស ហេង ច័ន្ទនីអង្គរមាស លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលបាន បង្ហាញនូវឆន្ទៈយ៉ាង មោះមុត នៃការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យមឲ្យកាន់តែខ្លាំងក្លា ដើម្បីចូលរួមបង្កើតនូវការងារ មុខរបរ ការបង្កើនប្រាក់ ចំណូល កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

លោកស្រី បន្តថា ជាក់ស្តែងមកដល់ពេលនេះ ឃើញថា ផលិតផលដែលវេចខ្ចប់ និងកែច្នៃដោយសហគ្រិនខ្មែរកំពុងមានការ រីកចម្រើន និងទទួលបានការគាំទ្រលើទីផ្សារជាបណ្តើរៗ, ជាក់ស្តែងផលិតផលរបស់សហគ្រាស ហេង ច័ន្ទនីអង្គរមាស បច្ចុប្បន្នកំពុង ទទួលបានការគាំទ្របន្ថែម ពីសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ក្នុងគោលដៅជួយជ្រោមជ្រែង ការស្វែករកដៃគូរពាណិជ្ជកម្មទាំង ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដើម្បីរុញផលិតផលរបស់សហគ្រាសមួយនេះ ចូលទៅក្នុងទីផ្សារឲ្យបានច្រើន ដែលជាផ្នែកមួយ ជួយលើកកម្ពស់ដល់សហគ្រិនជាស្រ្តីនៅកម្ពុជា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ជុំវិញការកែច្នៃ និងវេចខ្ចប់ ផលិតផលនៅកម្ពុជានេះ ឃើញថា មានសម្ទុះរីកចម្រើនគួរកត់សម្គាល់ និងបានកំពុងចែកចាយលើទីផ្សារយ៉ាងយ៉ាងផុលផុសផងដែរ។ ដើម្បីជំរុញផលិតផលខ្មែរឲ្យចូលទីផ្សារកាន់តែច្រើន ជាពិសេសផលិតផលដែលវេចខ្ចប់ដោយស្រ្តីនេះ លោកស្រីនឹងខិតខំជួយស្វែងរក ទីផ្សារ តាមអ្វីដែលអាចទៅបាន ទាំងទីផ្សារក្រៅស្រុក និងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ខណៈបច្ចុប្បន្នអ្នកវិនិយោគមកពីប្រទេសថៃ បានបង្កើតផ្សារទំនើបៗជាច្រើននៅកម្ពុជា ក៏ដូចតាមផ្សារម៉ាតទំនើបៗផងដែរ ដើម្បីឲ្យពួកគាត់ទទួលយកផលិតផលដែលវេចខ្ចប់ ដោយស្រ្តីទាំងនោះ។

ទាក់ទិនបញ្ហានេះដែរ, ឯកឧត្តម ឆើតគៀត អត្ថកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានកោត សរសើរចំពោះសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ដែលបានពង្រីកខ្លួនកាន់តែធំក្នុងការទំនាក់ទំនង មិនត្រឹមតែពាណិជ្ជករថៃ ប៉ុណ្ណោះទេ ថែមទាំងមានពាណិជ្ជករកម្ពុជាបានចូលរួមផងដែរ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងការប្រកបរបររកស៊ីទទួលទាន និងក៏ជាការ ចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ។ ទាក់ទិនគម្រោងនេះដែរ, ឯកឧត្តមបានគាំទ្រ និងលើក ទឹកចិត្តឲ្យមានការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ និងធ្វើការទំនាក់ទំនងរវាងពាណិជ្ជករថៃ និងកម្ពុជាកាន់តែច្រើនថែមទៀត៕



អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត