ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ៦,៣ % ក្នុងឆមាសទី១ និង ៦% នៅក្នុងបំណាច់ឆ្នាំនេះ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំពុងអនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តកើនឡើងប្រមាណ ៦,៣ ភាគរយ នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ខ្ពស់ជាងឆ្នាំមុន ដែលត្រូវបានប៉ាន់ស្មាន់ ៥ ភាគរយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៤ នេះថា នៅឆមាសទី១ ឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស បញ្ហាភូមិសាស្ត្រនយោបាយ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយ ដែលបាន ប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនលាននាក់ ព្រមទាំងធ្វើឱ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាង បណ្ដាប្រទេសធំៗមួយចំនួនមានភាពល្អក់កករកាន់តែខ្លាំង។

ភាពតានតឹងភូមិសាស្ត្រនយោបាយទាំងនេះ គឺជាឧបសគ្គដល់សន្ទុះការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពមិន ច្បាស់លាស់លើការកើនឡើងនៃអតិផរណា ។ ក្នុងស្ថានភាពនេះ បើទោះជាអតិផរណាបានថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏បណ្តាធនា គារកណ្ដាលធំៗមួយចំនួន ជាពិសេសធនាគារកណ្តាលអាមេរិក មិនទាន់កាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅឡើយទេ។ បញ្ហា ភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា និងបញ្ហាដែលបានកើតឡើងនៅក្នុងស្រុក បានធ្វើឱ្យតំបន់នានាលើពិភពលោក ទទួលបានកំណើនក្នុងល្បឿនខុសៗគ្នា។ យ៉ាងណាម៉ិញនៅសហភាពអឺរ៉ុប កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុង អត្រាទាប។ នៅប្រទេសចិន វិបត្តិអចលនទ្រព្យ ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កត្តាប្រជាសាស្ត្រ និងការកើនឡើងនៃថ្លៃពលកម្ម បាននិងកំពុងបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ដែលបញ្ហានេះនាំឱ្យប៉ះពាល់ដល់ការងើបឡើង នៃ សេដ្ឋកិច្ចតំបន់និងពិភពលោកផងដែរ។ ដោយឡែកសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានវឌ្ឍនភាពល្អ ទោះបីនយោបាយរូបិយវត្ថុរឹតត្បិត។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា សម្រាប់កម្ពុជាវិញ ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាល កំពុងត្រូវបាន អនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦,៣ ភាគរយ នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (មាន៥ ភាគរយ)។ កំណើននេះ ត្រូវបានគាំទ្រជាចម្បងដោយ កំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ជាក់ស្ដែងការនាំចេញផលិតផលកាត់ដេរកើនជាង ១៧ ភាគរយ ការនាំចេញផលិតផល កសិកម្មកើនជិត ៤៨ ភាគរយ ខណៈដែលចំនួនភ្ញៀវអន្តរជាតិបានកើនឡើងជាង ២១ ភាគរយ។ ដោយឡែកវិស័យសំណង់ និង អចលនទ្រព្យ ដែលជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថា មានកំណើនត្រឹម ១,៤ ភាគរយ និង ០,៨ ភាគរយ រៀងគ្នា។ កំណើនទាបនៃវិស័យនេះ គួបផ្សំនឹងកម្រិតទាប ជាងមុន នៃចំណាយរបស់ភ្ញៀវអន្តរជាតិ បានប៉ះពាល់មួយផ្នែកដល់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការ ប្រើប្រាស់ និងសកម្មភាពក្នុងវិស័យផ្សេងទៀត ជាពិសេសការជួញដូរដុំនិងរាយជាដើម៕

អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត