ព័ត៌មាន
អន្តរក្រសួងប្រគល់ទទួលផ្លូវគ្រួសក្រហមមួយខ្សែប្រវែង១២គីឡូម៉ែត្រ នៅស្រុកស្រែអំបិល
កោះកុង៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្តីអន្តរក្រសួង និងលោក អៀង ដាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានពិនិត្យ និងប្រគល់ទទួលផ្លូវគ្រួសក្រហម១ខ្សែ មានប្រវែង១២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ បន្ទាប់ពីជួសជុលថែទាំបញ្ចប់សុពលភាព៦ខែកន្លងទៅ។

តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវ១ខ្សែនេះ កន្លងទៅបានអស់សុពលភាពប្រើប្រាស់បង្កអោយលំបាកធ្វើដំណើរសម្រាប់ពលរដ្ឋ និងអ្នកទេសចរ ទើបមន្ទីរបានលើកជាគម្រោងជួសជុលថែទាំខួបអោយល្អប្រសើរឡើងវិញ។

ឯកឧត្តមរដ្ឋលេខាធិការ អះអាងទៀតថា ផ្លូវលំគ្រួសក្រហម ព្រះអង្គកែវ និងគិរីរម្យ៣ ភូមិព្រះកែវ ឃុំដងពែង ស្រុកស្រែអំបិល ធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ច្រើនផ្នែកវិស័យសង្គមកិច្ច ទេសចរណ៍ សុខាភិបាល និងវប្បធម៌។ ហើយក្រសួង នឹងពិនិត្យលទ្ធភាព ដើម្បីបន្តជួសជុលកំណាត់ផ្លូវនេះទៀតផងដែរ៕






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត