ព័ត៌មាន
កម្ពុជា-ទីម័រ ពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ
ភ្នំពេញ ៖ កម្ពុជា-ទីម័រខាងកើត ពង្រឹងកិច្ចសហការលើប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់ការទូទាត់សងប្រាក់ នវានុវត្តន៍ហិរញ្ញវត្ថុ ឌីជីថល ការត្រួតពិនិត្យធនាគារ បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស នឹងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Hélder Lopes ទេសាភិបាលធនាគារកណ្តាល ទីម័រខាងកើត នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ដោយកិច្ចប្រជុំទ្វេភាគីនេះគឺជាកិច្ចប្រជុំលើកដំបូង រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត ដែលបាន បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃ ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ, ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើ ស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការចែករំលែកនូវ បទពិសោធន៍ និងយុទ្ធសាស្ត្រនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិដុល្លារូបនីយកម្ម ក៏ដូចជាប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថប្រយោជន៍សម្រាប់ធនាគារកណ្តាល និងប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ មានគោល បំណងពង្រឹងកិច្ចសហការលើ៖ ប្រតិបត្តិការធនាគារកណ្តាល, ការតភ្ជាប់ការទូទាត់សងប្រាក់, នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល, ការត្រួត ពិនិត្យធនាគារ, បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈអនុស្សរណៈយោគយល់នេះ មន្ត្រីជំនាញនៃធនាគារ កណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែក ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍និងចំណេះដឹងលើការងារបច្ចេកទេសជាដើម។ ថ្នាក់ ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំខាងលើ និងបានសម្រេចឱ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ៕









អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត