ព័ត៌មាន
ក្រសួងសុខាភិបាល និងADB ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន
កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយគណៈប្រតិភូនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកជំទាវ Lisa Wright នាយកប្រតិបត្តិប្តូរវេន (Alternate Executive Director), ប្រធាននាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia) ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។
ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ ADB។
តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខ សុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួង ក្នុងការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។
សម្រាប់ជំហានបន្ទាប់ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការយុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថាការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ, ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌សុខភាពនៅតំបន់ព្រំដែន។
ក្រសួងសុខាភិបាល ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕អត្ថបទ រដ្ឋា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់