ព័ត៌មាន
ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា
ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង មានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ការផ្គត់ផ្គង់ជីវភាពជូនមន្ត្រីនគរបាលជាតិ ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង មានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ការផ្គត់ផ្គង់ជីវភាពជូនមន្ត្រីនគរបាលជាតិ ឱ្យបានទាន់ពេលវេលា។
បន្ទាប់ពីកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ផ្នែកសន្តិសុខសាធារណៈ) បានអាននូវសេចក្តីណែនាំស្តីពីវិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា។ បន្ទាប់មកឯកឧត្តម នាយឧត្តម សេនីយ៍ សេង យូអ៊ាន់ ក៏បានធ្វើការពន្យល់បកស្រាយបន្ថែមនូវខ្លឹមសារនិងសេចក្តីណែនាំខាងលើ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានធ្វើការកត់សម្គាល់និង ស្នើអង្គភាពពាក់ព័ន្ធរៀបចំកិច្ចការងារមួយចំនួនឱ្យបានទាន់ពេលវេលា ដែលក្នុងនោះទាក់ទងនឹងការរៀបចំសំណុំឯកសារស្នើសុំបៀវត្សប្រាក់លម្អៀងមុខតំណែង និងប្រាក់លម្អៀងឋានន្តរសក្តិ និងការរៀបចំសំណុំបែបបទរបស់មន្ត្រីនគរបាលជាតិចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាព ការងារ ពលី មរណៈ ពិការ និងលាឈប់ពីការងារ ព្រមទាំងស្នើអង្គភាពដែលមានមន្ត្រីផ្ទេរក្របខ័ណ្ឌនិងបៀវត្សពីក្រសួង ស្ថាប័ននានា មកក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជួយសម្របសម្រួលពន្លឿនរៀបចំបែបបទរំលឹកបៀវត្សឱ្យបានឆាប់រហ័ស ដើម្បីអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អនុវត្តនីតិវិធីបន្ត ចៀសវាង មានភាពយឺតយ៉ាវដោយប្រការណាមួយ៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់