ព័ត៌មាន
សម្តេចធិបតី៖ ការលើកលែងទោសឱ្យលោក កឹម សុខា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ
ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែឧសាភា ឆ្នាំស២០២៦នេះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាមរយៈសិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញដោយការសណ្តោសប្រោសប្រណី។
ឯកឧត្តម ប៉ែន បូណា បានថ្លែអថា ជាក់ស្តែងការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត៣ទសវត្សរ៍ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ និងការផ្សះផ្សារបង្រួមបង្រួមជាតិដ៏ពិតប្រាកដមួយកាលពីចុងឆ្នាំ ១៩៩៨ ដែលអនុញ្ញាតឱ្យខ្មែរគ្រប់និន្នាការ អាចរួមរស់ជាមួយគ្នាក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការឯកភាពទឹកដីតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែលមិនធ្លាប់មានរយៈពេលជាង៥០០ឆ្នាំចុងក្រោយ បានបង្ហាញច្បាស់ពីសិល្បៈនៃការដឹកនាំដ៏ប៉ិនប្រសប់ និងគុណធម៌កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា គុណធម៌ដ៏ប្រពៃនេះត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលធ្វើឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល និងនៅតែជាជម្រើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីលើកលែងទោសដល់លោក កឹម សុខា តាមសំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ។ យោងព្រះរាជក្រឹត្យ៖ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រ XI អ.ណ ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ មាត្រា២៖ ការលើកលែងទោសនេះអនុវត្តតែចំពោះទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ មាត្រា៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់