ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ព្រោះប្រព័ន្ធផ្សព្វផ្សាយបានបញ្ជ្រាប់ការយល់ដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់កុំឱ្យក្លាយជាជនរងគ្រោះ។នេះបើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។នៅក្នុងសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តួនាទីអ្នកសារព័ត៌មានទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ មានតួនាទីសំខាន់ក្នុងបញ្រ្ជាប់ចំណេះដឹងអំពីហានិភ័យដែលកើតឡើងពីការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដែលមិនមានសុវត្ថិភាព។
ឯកឧត្តមបានបន្តថា អំពើជួញដូរមនុស្ស ឬការធ្វើចំណាកស្រុកដោយខុសច្បាប់ និងScam online មិនត្រឹមតែប៉ះពាល់ដល់ជនរងម្នាក់ៗនោះទេ តែវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមនុស្ស សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច គ្រួសារ និងកិត្តិយសជាតិផងដែរ។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានថ្លែងដែរថា បច្ចុប្បន្នបទល្មើសជួញដូរមនុស្ស និងបទល្មើសដដៃទៀត មានភាពប្រទាក់ក្រឡាគ្នា កាន់តែស្មុគស្មាញ និងរីកសាយឆាប់រហ័ស អាស្រ័យដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាមធ្យោបាយ។ យ៉ាងណាក៍ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញទិសដៅសំខាន់ៗដូចជា៖បន្តពង្រឹងកិច្ចសហការទូលំទូលាយជាមួយបណ្តាក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីបន្តអនុវត្តវិធានការបង្ការទប់ស្កាត់ ដែលឈានដល់ការផ្លាស់ប្តូរឥរិយាបថសង្គម ប្រឆាំងការជួញដូរមនុស្ស និងបន្តអនុវត្តយុទ្ធសាស្រ្តទាំង៤រួមមាន៖បង្ការទប់ស្កាត់ អនុវត្តច្បាប់ ការពារជនរងគ្រោះ និងច្បាប់គោលនយោបាយ។
គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញ និងបង្ក្រាបករណីជួញដូរមនុស្សបានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨ករណី កើន ៧៤ករណី) ស្មើនឹង ៣៧,៣៧% ចែកចេញជា៖ករណីអំពើជួញដូរមនុស្ស និងករណីអំពើធ្វើអាជីវកម្មផ្លូវភេទ។អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់